បុរសម្នាក់ជាងផ្ទះភ្លាត់ស្នៀតត្រូវខ្សែភ្លើងឆក់ស្លាប់ក្រោយដឹកទៅសង្គ្រោះ នៅមណ្ឌលសុខភាពកំភុន

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត ខណ:ឡើងប្រក់ដំបូលផ្ទះឱ្យគេ ហើយត្រូវបានខ្សែភ្លើងឆក់ស្លាប់ក្រោយពីបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពកំភុន។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង៧ព្រឹក ថ្ងៃព្រហស្បតិ៍ ៩រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ស្ថិតក្នុងភូមិសេសាន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។

បើតាមរបាយការណ៍លោកអធិការទេស ភាលាភបានឱ្យដឹងថា បុរសម្នាក់ជាជាងសុីឈ្នួលធ្វើផ្ទះឱ្យគេត្រូវខ្សែភ្លើងឆក់ស្លាប់ ពេលជួសជុលប្រក់ដំបូលផ្ទះឱ្យអ្នកស្រុក។
លោកអធិការបានបន្តថា បុរសរងគ្រោះឈ្មោះវ៉េត ខាំសាយ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរជាងផ្ទះ មានទីលំនៅភូមិបាដើម ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ លោកបញ្ចាក់ថា នៅមុនពេលកើតហេតុ បុរសរងគ្រោះបានចេញទៅស៊ីឈ្នួលជួសជុលសំយាបផ្ទះឱ្យបុរសម្នាក់ ឈ្មោះ ឡាយ ថៃ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។ ខណៈកំពុងជួសជុល សំយាបផ្ទះ ជនរងគ្រោះត្រូវបានចរន្តអគ្គិសនីឆក់ស្លាប់ដោយសារខ្លួនឯងធ្វេសប្រហែស។
លោកបានបញ្ជាក់ថា ជនរងគ្រោះមានការធ្វេសប្រហែសក្នុងពេលទាញខ្សែភ្លើង ឡើងលើដំបូលផ្ទះនោះត្រូវព្រីភ្លើងប៉ះជាមួយស័ង្កសី ទើបបណ្តាលឲ្យឆក់តែម្តង។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលជំនាញស្រុកសេសានបានសហការជាមួយកម្លាំងជំនាញការិយាល័យបច្ចេកទេសនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹត្រែង រួមជាមួយគ្រូពេទ្យមណ្ឌលសុខភាពកំភុន នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសាមឃួយ និងមេឃុំសាមឃួយ ដោយទទួលបានការអនុញ្ញាតពីលោក ជា សុភ័ក្រ្ត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីចុះធ្វើការពិនិត្យសាកសព។

បើឆ្លងតាមការត្រួតពិនិត្យ មន្ត្រីជំនាញបានសន្និដ្ឋានថា សាកសពពិតជាបានស្លាប់ដោយសារឆ្លងចរន្តអគ្គិសនី បណ្ដាលឱ្យឆក់ខ្លួនឯងស្លាប់ប្រាកដមែន។
ដូច្នេះករណីនេះគ្មានការពាក់ព័ន្ធនឹងអំពើឃាតកម្មនោះឡើយ។ ក្រោយការពិនិត្យនិងធ្វើកោសល្យវិច័យរួច សមត្ថកិច្ចនិងមន្ត្រីជំនាញបានប្រគល់សាកសពជនរងគ្រោះជូនទៅសាច់ញាតិនិងក្រុមគ្រួសារសព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា៕

...

៖ដោយ៖
ដោយ:មាស សុផាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print