ក្លិបAston Villa នឹងកាត់បន្ថយបុគ្គលិករហូតដល់ទៅ៥០០នាក់ដោយសារតែពួកគេបានធ្លាក់ចេញពីក្របខ័ណ្ឌកំពូលអង់គ្លេសទៅលេងក្នុងក្របខណ្ឌ័អង់គ្លេសChampionship នៅរដូវកាលក្រោយ។
ក្រោយប្រកួតចាញ់៩ប្រកួតជាប់គ្នាធ្វើឲ្យAston Villa ធ្លាក់ទៅលេងក្របខ័ណ្ឌលំដាប់លេខ២អង់គ្លេសដោយស្វ័យប្រវត្តិខណៈការប្រកួតនៅសល់៤ប្រកួតទៀតដោយពួកគេមានតែ១៦ពិន្ទុប៉ុណ្ណោះក្នុងចំណោម៣៤ប្រកួត។ ដើម្បីធ្វើកំណែរទម្រង់ក្លិបដ៏ធំមិនធ្លាប់មាននោះក្រុមAston Villa ត្រៀមកាត់បន្ថយបុគ្គលិកចំនួន៣៣ភាគរយក្នុងចំណោមបុគ្គលិកសរុបចំនួន១៦០០នាក់។ក្លិបនេះមានបុគ្គលិកធ្វើការពេញម៉ោងចំនួន៥៣៥នាក់កីឡាករបាល់ទាត់និងគ្រូបង្វឹកចំនួន១៨៥នាក់។
ខ្សែប្រយុទ្ធអង់គ្លេសAgbonlahor ដែលមានប្រាក់ឈ្នួល៥ម៉ឺនផោនក្នុងមួយសប្តាហ៍នោះនឹងត្រូវបាត់បង់ការងារដែរពេលក្រុមAston Villa ធ្លាក់ទៅChampionship ។ កីឡាករវ័យ២៩ឆ្នាំនេះស៊ុតបាល់បានតែមួយគ្រាប់ប៉ុណ្ណោះក្នុងរដូវកាលនេះហើយកំពុងតែជាប់បំរាមរបស់ក្លិបទៀតដោយសារតែរូបគេបានជក់បារីនិងផឹកស្រានៅក្នុងទីក្រុងឌូបៃពេលវិស្សមកាល៕