ម៉ូតូសេ១២៥ បើកជ្រុលទៅបុករថយន្តឡិចសុីសកំពុងឆ្លងផ្លូវ របួសធ្ងន់២នាក់ស្រាលម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ប្តីប្រពន្ធ២នាក់បានជិះម៉ូតូឌ្រីមសង់មួយគ្រឿងឌុបគ្នាមកពីទិញបាយហើយជ្រុលបុករថយន្តឡិចស៊ីសកំពុងឆ្លងផ្លូវបណ្តាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់។

ហេតុការណ៍​ការនេះបានកើតឡើង កាលពីវេលាម៉ោង១១ និង៤០នាទីព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខផ្ទះសំណាក់​អ៊ែ​ ផត​ តាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សុី ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

តាមសាក្សីនៅកន្លែងកើតហេតុបា​នឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកឡិចសុីសRX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2X-0023 ជិះដោយជនជាតិចិន២នាក់ប្តីប្រពន្ធ បើកបរដោយស្រ្តីជាប្រពន្ធ រីឯប្តីជិះខាងស្តាំធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សីក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះដល់ចំណុចខាងលើបត់ឆ្លងផ្លូវយ៉ាងលឿនពីត្បូងទៅជើងភ្លាមនោះក៏មានម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CH-9160 ជិះគ្នា២នាក់ប្តីប្រពន្ធធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចធ្វើឲ្យម៉ូតូរងគ្រោះ វ៉ាក់អើហ្វ្រាំងមិនទាន់ជ្រុលទៅបុកចំទ្វាររថយន្តផ្នែកខាងស្តាំ បណ្តាលឲ្យបោកដួលរងរបួសទាំងអ្នកបើកបរម៉ូតូទាំងជនជាតិចិនម្នាក់ ជិះក្នុងរថយន្ត រងរបួសធ្ងន់ទាំងសងខាងនិងស្រ្តីម្នាក់ទៀតរងរបួសស្រាល។

ក្រោយពេលកើតហេតុជនរងគ្រោះជនជាតិចិនត្រូវបានប្រពន្ធនាំទៅគ្លីនិកដោយខ្លួនឯង ចំណែកជនរងគ្រោះ២នាក់ប្តីប្រពន្ធត្រូវបាន រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងដឹកបញ្ជូនទៅ មន្ទីរពេទ្យព្រះកុសុមះ ។ ដោយឡែករថយន្តរងការខូចខាតខ្ទេចទ្វារមួយចំហៀងខាងស្តាំ និងម៉ូតូរងការខូចខាតក្បាលខាងមុខ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរងចាំដោះស្រាយពេលក្រោយ៕

image2

image1

image4

image3

ដោយ៖ សុខាសែនជ័យ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print