លោកបណ្ឌិត ហង់ ជួនណារ៉ុន ជួបពិភាក្សាការងារជាមួយលោកស្រី Patricia B. Licuanan រដ្ឋមន្ត្រីក្រសួងអប់រំឧត្តមសិក្សា នៃប្រទេសហ្វីលីពីន

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជួបពិភាក្សាការងារជាមួយលោកស្រី Patricia B. Licuanan រដ្ឋមន្ត្រីក្រសួងអប់រំឧត្តមសិក្សា នៃប្រទេសហ្វីលីពីន និងគណៈប្រតិភូ ស្ដីពី កិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងប្រទេសទាំងពីរ ដែលផ្តោតសំខាន់លើការអប់រំនៅកម្រិតឧត្តមសិក្សា។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលប្រទេសហ្វីលីពីន ដែលតែងតែផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ក្នុងការបន្តការសិក្សារបស់ពួកគាត់ នៅតាមសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសហ្វីលីពីន៕

13051736_1360726890620588_4708325475195461477_n

13006715_1360726887287255_849715542074037363_n

13010608_1360726883953922_5638446625250481383_n

ដោយ៖ សីលា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print