បញ្ជូនជន សង្ស័យចំនួន០៤នាក់ទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនរបាលការិយាល័យជំនាញបានបញ្ជូនជនសង្ស័យ៤នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីនៅរសៀលថ្ងៃទី២៩ខែមករា ឆ្នាំ២០២២នេះ។

 នគរបាលបានប្រាប់ថាៈជនសង្ស័យចំនួន០៤នាក់ ជាមុខសញ្ញាចោរលួចក្នុងភូមិសាស្ត្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោ​ភ័ណ ។

 នគរបាលបញ្ជាក់ថាៈបន្ទាប់មានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ កម្លាំងនគរបាលក្រុងសិរីសោភ័ណធ្វើការ ស្រាវជ្រាវឃាត់ខ្លួន នៅវេលាម៉ោង០៦និង៣០នាទី យប់ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២ នៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក ស៊ី  ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានប្រាប់ថា៖ជនសង្ស័យទាំង០៤នាក់ ត្រូវបានឃាត់ខ្លួនមានឈ្មោះ ១/-សួស សុភីហៅខ្មៅ ភេទប្រុសអាយុ១៦ឆ្នាំ,២/-អ៊ុច ឡើយ ភេទប្រុសអាយុ១៩ឆ្នាំ,៣/-ញឹម ខេន ភេទប្រុស អាយុ១៩ឆ្នាំ,៤/-ផាន់ ផាវ ភេទប្រុសអាយុ១៨ឆ្នាំ ទាំង០៤នាក់ នៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ចំពោះលទ្ធផលដែលកម្លាំងនគរបាលក្រុងសិរីសោភ័ណ សម្រេចបាននេះ ដោយអនុវត្តតាមបអបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ  ឡោះ ស្នងការនគរបាលខេត្តនិងមានការសម្របសម្រួលនិតិវិធី ពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។

លោកអធិការនគរបាលក្រុង បានបញ្ជាក់ថា៖តាមបណ្តឹងរបស់ឈ្មោះលឹម ប៊ុនលាង ភេទស្រីអាយុ៥២ឆ្នាំ នៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បានឲ្យដឹងថា មានករណីចោរលួចគាស់គន្លឹះទ្វារផ្ទះរបស់ខ្លួន ខណៈគាត់ទៅធ្វើបុណ្យនៅឯភ្នំពេញ យកអស់ស្រាបៀរហ្គេនស្ប៊ឹកចំនួន១៣កេស,ស្រាបៀរកម្ពុជាចំនួន០៥កេស,ស្រាបៀរ ABC ​ចំនួន០១កេសនិងទឹកក្រូចមួយចំនួន ។ក្រោយពីទទួល​បានបណ្តឹង កម្លាំងនគរបាលជំនាញផ្នែកព្រហ្ម បានធ្វើការស៊ើបអង្កេតស្រាវជ្រាវតាមវិធានការជំនាញ ឈានដល់ឃាត់ខ្លួនជនសង្ស័យឈ្មោះសួស សុភីហៅខ្មៅ មកសួរនាំ នៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ។

 លោកអធិការបន្តថាៈក្រោយពីរសាកសួររបស់សមត្ថកិច្ចនៅចំពោះមុខជនសង្ស័យឈ្មោះសួស សុភីហៅខ្មៅ បានសារភាពថា គេនិងបក្សពួក០៣នាក់ទៀតឈ្មោះ១/-អ៊ុច ឡើយ ,២/-ញឹម ខេន,៣/-ផាន់ ផាវ ពិតជាបានធ្វើសកម្មភាពគាស់គន្លឹះទ្វារផ្ទះរបស់ឈ្មោះលឹម ប៊ុនលាងយកស្រាបៀរនោះមែន  ក្រោយលួចបានពួកគេយកទៅលក់ឲ្យឈ្មោះ  វ៉ាន់ ថន ភេទស្រីអាយុ ៦៧ឆ្នាំ នៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ បានតម្លៃ០១កេស៤ម៉ឺន៩ពាន់រៀល ។

ជនសង្ស័យទាំង០៤នាក់ក្រោយពីសួរនាំ កម្លាំងនរបាលការិយាល័យជំនាញ បានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print