កណ្ដាល: ឪពុកចិត្តតរិច្ឆានល្មោភកាមចាប់រំលោភសេពសន្ថវៈលើកូនស្រីអាយុ៨ឆ្នាំ ត្រូវបានលោក សំម ឫទ្ធីវាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល សម្រេចដោះលែងឲ្យមានសេរីភាពឡើងវិញ កាលពីល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ ។ មូលហេតុនៃការដោះលែងនេះ ត្រូវបានមន្ត្រីតុលាការសុំមិនបញ្ចេញឈ្មោះ បញ្ជាក់ថា ធ្វើឡើងបន្ទាប់ពី លោកព្រះរាជអាជ្ញារង សំម ឫទ្ធីវាសនា បានសាកសួរទល់មុខគ្នារវាងជនសង្ស័យ ជនរងគ្រោះ និង តំណាងអង្គការសង្គ្រោះកុមារ ។ ជាលទ្ធផល ក្មេងស្រីរងគ្រោះ បញ្ជាក់ថា ឪពុកពុំបានចាប់រំលោភសេពសន្ថវៈ នោះទេ គ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះ ពោលគឺ នៅយប់កើតហេតុឪពុកគ្រាន់តែប្រលែងលេងប៉ុណ្ណោះ តែសកម្មភាពនេះត្រូវបានអ៊ុំស្រី ច្រឡំថា ជាការចាប់រំលោភសេពសន្ថវៈទើបឈានដល់ការដាក់ពាក្យបណ្ដឹង ។ បើតាមចម្លើយជនសង្ស័យនិយាយថា គាត់ពុំបានចាប់រំលោភកូនទេ តែពេលដេករូបគាត់ស្លៀកខោខ្លី(ខោស្លីប) ហើយបានចាប់កូនស្រីយកមកបីលើទ្រូង ស្រាប់តែប្រពន្ធស្រែកឆោឡោតែម្តង ។
ការលើកហេតុផលរបស់ជនសង្ស័យហាក់ពុំមានមូលដ្ឋានច្បាស់លាស់ តែតុលាការដោះែលងរួចហើយជាមួយនឹងការតិតៀនយ៉ាងខ្លាំង៕ សីលា