សិល្បករជាច្រើនចូលរួមពិធីបុណ្យគម្រប់៧ថ្ងៃរបស់ ហួត សារ៉ាវឌី និង រាជ បុរី

ចែករំលែក៖

ភ្នំពេញ៖ សមាគមសិល្បករខ្មែរបានដឹកនាំសិល្បករសិល្បការិនីមួយចំនួនចូលរួមពិធីបុណ្យគម្រប់៧ថ្ងៃរបស់តារាសម្តែង និងចម្រៀងពីររូបគឺលោក រាជ បុរី និងអ្នកស្រីហួត សារ៉ាវឌី ដែលស្លាប់បាត់បង់ជីវិតកាលពីអំឡុងថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅ។

ពិធីបុណ្យទាំងនេះប្រារព្វធ្វើថ្ងៃតែមួយគឺល្ងាចថ្ងៃទី២១មេសានេះ ខណៈដែលបុណ្យគម្រប់៧ថ្ងៃរបស់ អ្នកស្រីហួត សារ៉ាវឌីធ្វើនៅវត្តចាក់អង្រែលើ និងពិធីបុណ្យ លោក រាជបុរីធ្វើនៅវត្តចាក់អង្រែក្រោម។ តារាសម្តែងអ្នកស្រី ចាន់ តារាទីដែលបានដឹកនាំសិល្បករជំនួសលោក សុះម៉ាច បានបញ្ជាក់ថា អ្នកស្រីពិតជាមានក្តីរន្ធត់ និងក្តុកក្តួលជាខ្លាំងក្រោយពីទទួលដំណឹងដ៏អកុសលអំពីតារាចម្រៀងតារាសម្តែង ពីររូបបានស្លាប់បន្តបន្ទាប់គ្នាក្នុងអំឡុងពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ អ្នកស្រីបន្តថា ដោយសារចំថ្ងៃខាងលើទើបធ្វើឲ្យសិល្បករជាច្រើនអវត្តមានដោយមមាញឹកនឹងការងារសិល្បៈនៅតាមបណ្តាខេត្តនានាមិនបានចូលរួមពិធីបុណ្យសព។ បើទោះបីជាគ្រានៅរស់រានមានជីវិតអ្នកទាំងពីរមិនបានចុះឈ្មោះជាសមាគមសិល្បករខ្មែរក្តីក៏សណ្តានចិត្តនៃការជួយគ្នា រួបរួមសាមគ្គីគ្នាតែមានជានិច្ច ហើយពេលនេះសមាគមសិល្បករខ្មែរបានចូលរួមចូលជាបច្ច័យពិធីបុណ្យនេះដោយក្រុមគ្រួសារសពសិល្បករទាំងពីរទទួលបានមួយគ្រួសារចំនួន៥០ម៉ឺនរៀលផងដែរ។

អ្នកស្រីក៏អំពាវនាវឲ្យសិល្បករទាំងអស់មេត្តាចូលរួមចុះឈ្មោះជាសមាជិកសមាគមសិល្បករខ្មែរដើម្បីរួបរួមសាមគ្គី ជួយគ្នាទៅវិញទៅមកនិងស្ថិតក្នុងដំបូលសិល្បៈតែមួយ។

លោកអ៊ឹម ជីវ៉ា ដែលមានវត្តមានក្នុងកម្មវិធីខាងលើបានបញ្ជាក់ដែរថា ការបង្ហាញវត្តមានក្នុងកម្មវិធីបុណ្យគម្រប់៧ថ្ងៃនៅពេលនេះបានឆ្លុះបញ្ចាំងពីការស្រលាញ់រាប់អានគ្នា ដែលមិនគ្រាន់តែពេលសប្បាយទេដែលសិល្បករអាចជួបជុំគ្នាគឺគ្រាមានទុក្ខលំបាកក៏ត្រូវតែរួមរួមសាមគ្គីគ្នាដែរ។ លោកក៏អំពាវនាវដល់សិល្បករសិល្បការិនីខិតខំបំពេញការងារ ពង្រឹងសមត្ថភាព ខិតខំកសាងអំពើល្អដើម្បីប្រយោជន៍សម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមទាំងមូល។

​អ្នកស្រីថុង ស៊ីវទៀង ចាងហ្វាងផលិតកម្ម ចក្រវាឡពេជ្រភាពយន្តបានមានប្រសាសន៍ថា អ្នកស្រីពិតជាសោកស្តាយចំពោះការបាត់បង់ជីវិតសិល្បករដែលមានទេពកោសល្យទាំងពីរដែលគ្រានៅរស់អ្នកទាំងពីបំពេញការសប្បាយរីករាយជួនដល់មហាជន។ អ្នកស្រីបន្តថា ការចូលរួមចែករំលែកទាំងពេលវេលា និងថវិកាផ្ទាល់ខ្លួនជួយដល់ក្រុមគ្រួសារសពសិល្បករនេះបង្ហាញពីការរួបរួមសាមគ្គីគ្នាទោះស្ថិតក្នុងគ្រាលំបាកក្តី​​កូនស្រីបង្កើតរបស់អ្នកស្រី ហួត សារ៉ាវឌី គឺកញ្ញា ជុង សារ៉ាច័ន្ទ បានបង្ហាញពីក្តីរំជួល និងរំភើបចិត្តដែលសិល្បករសិល្បការិនី សប្បុរសជនជាច្រើនបន្តបន្ទាប់ដែលបានចូលរួមរំលែកទុក្ខលំបាកដល់ក្រុមគ្រួសារនាង។ កញ្ញា បន្តថា នេះគឺជាទឹកចិត្តមិនអាចកាត់ថ្លៃបានដែលកញ្ញាចងចាំមិនភ្លេច។ កញ្ញាបន្តថា បើទោះបីជាពេលនេះលទ្ធផលនៃការស៊ើបអង្កេតរបស់សមត្ថកិច្ចស្វែងរកមូលហេតុនៃការស្លាប់របស់ម្តាយកញ្ញា មិនទាន់បង្ហាញក្តីក៏កញ្ញានៅតែមានសង្ឃឹមក្នុងជីវិត និងរំថា សមត្ថកិច្ចពិតជារកយុត្តធម៌ឃើញឲ្យក្រុមគ្រួសារកញ្ញាក្នុងពេលខាងមុខនេះ។

​គួរបញ្ជាក់ដែរថា តារាចម្រៀង និងសម្តែងជើងចាស់ល្បីឈ្មោះក្នុងទសវត្សរ៍ទី៩០ នាង ហួត សារ៉ាវឌីបានស្លាប់បាត់បង់គួរឲ្យអនិច្ចានៅតាមដងផ្លូវជាតិលេខ១ ពេលនាងចាកចេញទៅស្រុកកំណើតនៅខេត្តព្រៃវែងនៅវេលាម៉ោងជាង៧យប់ក្នុងថ្ងៃទី១៤ ខែមេសា។តាមការសន្និដ្ឋានជំហ៊ានដំបូងរបស់មន្ត្រីប៉ូលីសចរាចរណ៍ខេត្តព្រៃវែងបានបញ្ជាក់ថាអ្នកស្រីហួតសារ៉ាវឌីបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែគ្រួសារសពថាជាករណីឃាតកម្មរំលោភសំលាប់។មួយថ្ងៃបន្ទាប់ពីការស្លាប់របស់តារាចម្រៀងខាងលើ លោក រាជ បុរី ដែលគេស្គាល់ថាជាតារាចម្រៀងប្រចាំផលិតកម្ម Classic បានបាត់បង់ជីវិតភ្លាមៗ ក្នុងហេតុការណ៍ក្រឡាប់រថយន្តកាមរីបាឡែន ។

លោករាជ បូរី បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តនៅក្រុងប៉ោយប៉ែតពេលរូបលោក និងតារាចម្រៀង រាជ បូរី ព្រមទាំងមនុស្ស៣នាក់ផ្សេងទៀតជិះក្នុងឡានជាមួយគ្នា ធ្វើដំណើរមកពីដើរលេងកម្សាន្តវិញពីក្រុងបាងកកប្រទេសថៃ ដោយនៅក្នុងនោះមានមនុស្សម្នាក់ទៀតជាស្ត្រីវ័យជាង៦០ឆ្នាំក៏បានស្លាប់ក្នុងហេតុកាណ៍នេះផងដែរ៕

image

image

image

image

image

image

...

ដោយ៖​ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print