ក្រសួងធនធានទឹក​ និងឧតុនិយមបង្ហាញពីការបំភ្លឺកែតម្រូវរបស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល

ចែករំលែក៖

ភ្នំពេញៈ​ នេះជាអត្ថបទដែលជាការកែតម្រូវរបស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ។ សូមជូនជ្រាប។

ទន្ទឹមនោះក្រសួងក៏សូមបំភ្លឺជម្រាបជូនសាធារណៈជនឲ្យបានជ្រាបផងដែរ នូវបណ្តាចំណុចមួយចំនួនដូចតទៅ៖

១- ក្រសួងបានតែធ្វើការព្យាករណ៍ មិនបានធ្វើសកម្មភាពជាក់ស្តែងអ្វីសោះ? និយាយនេះវាគ្មានអ្វីដែលត្រឹមត្រូវទាល់តែសោះ។ បើនិយាយថាក្រសួងមិនបង្ហាញពីសកម្មភាពក្នុងទូរទស្សន៍ដូចជាត្រូវជាង! ព្រោះយើងខ្ញុំធ្វើការងារយ៉ាងសកម្ម រហូតដល់ការងារបង្កបង្កើនផលស្រូវបានគ្រប់ផែនការទៅទៀត តើមកពីអ្វី?

២- ទន្ទឹមនោះនៅតែបន្តខិតខំជួយដោះស្រាយទឹកជូនដល់បងប្អូន ដើម្បីប្រើប្រាស់ប្រចាំថ្ងៃថែមទៀត ។

៣- លើកឡើងពីសកម្មភាពជីកអណ្តូងនោះ ការងារនេះមិនមែនជាសមត្ថកិច្ចរបស់យើងខ្ញុំទេ សូមកុំយល់ច្រឡំម្យ៉ាង និងម្យ៉ាងទៀតពេលណាទឹកលើផ្ទៃដីស្រុតចុះនោះ ទឹកក្នុងអណ្តូងក៏វាស្រុតចុះដែរ លើកលែងតែការជីកជ្រៅទើបមានទឹក ។

៤- លោកអ្នកថាស្រួលណាស់! ម៉េចក៏មិនធ្វើអញ្ចេះ? ធ្វើអញ្ចុះ? សូមជម្រាបថារាជរដ្ឋាភិបាលលោកប្រឹងណាស់លើបញ្ហានេះ តែអ្វីៗវាមានដែនកំណត់ សូមមេត្តាជ្រាប ។

៥- ការងារនៃកង្វះខាតទឹកនាបច្ចុប្បន្ននេះ មិនមែនមិនជម្រាបជូនឯណា? អញ្ចឹងនេះជាការងាររួម ដោយចូលរួមចេះសន្សំសំចៃក្នុងការប្រើប្រាស់ផង ។

៦-វិបត្តិនៃកង្វះខាតទឹកមិនមែនតែកម្ពុជាយើងមួយទេ សូម្បីប្រទេសក្បែរយើងក៏មានបញ្ហាខ្លាំងជាងយើងថែមទៀត ។

៧- បើចង់តាមដានអំពីការងាររបស់យើងខ្ញុំ សូមអញ្ជើញតាមដានក្នុងគេហទំព័រ និងប្រព័ន្ធទំនាក់ទំនងសង្គមរបស់ក្រសួង នឹងជ្រាបហើយ ។

៨- អ្វីដែលយើងខ្ញុំធ្វើគឺបម្រើប្រជាជន, រាជរដ្ឋាភិបាល មិនសំខាន់លើការបញ្ចេញសកម្មភាពតាមកញ្ចក់ទូរទស្សន៍នោះទេ ។

៩- បើចង់ដឹងការពិតបន្ថែមទៀត យើងខ្ញុំសូមស្វាគមន៍ ៎៕​

image

ដោយ​ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print