ភ្នំពេញៈ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានអនុញ្ញាតអោយលោកស្រី Hoonae Kim នាយកមូលនិធិអន្តរជាតិអភិវឌ្ឍន៍កសិកម្ម(IFAD) ប្រចាំតំបន់ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើគម្រោងសហប្រតិបត្តិការមួយចំនួនដែលបាននិងកំពុងដំណើរការ និងទិសដៅនៃផែនការនៃការអនុវត្តគម្រោងសហប្រតិបត្តិការថ្មីទៀតនាពេលខាងមុខ ។ លោកស្រីនាយក បានសន្យាបន្តធ្វើជាដៃគូដ៏ល្អជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបន្តគាំទ្រផ្តល់ហិរញ្ញប្បទានក្នុងការអភិវឌ្ឍវិស័យកសិកម្ម រួមជាមួយដៃគូអភិវឌ្ឍន៍ដ៏ទៃទៀត ៕
សុខ ខេមរា
...