រដ្ឋមន្ត្រី២នាក់ រង់ចាំទទួលស្វាគមន៍ វីរកីឡាការិនី ស៊ន សៀវម៉ី និងកីឡាការិនីឈឿន ពុទ្ធារីម

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពី យន្តហោះ បានចុះដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញភ្លាមលោក ហង់ ជូនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានអញ្ជើញទៅទទួលស្វាគមន៍ជាមួយប្រតិភូដែលជាថ្នាក់ដឹកនាំកីឡាស្ថិតនៅក្រោមចំណុះ ក្រសួង  ដើម្បី ជូនបាច់ផ្កា និងកម្រងភួងម្លិះ ដល់វីកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី និងកីឡាការិនីឈឿង ពុទ្ធារីមខណៈដែលលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏រង់ចាំទទួលស្វាគមន៍ដោយទឹកចិត្តត្រេកអរកាលពី រសៀលថ្ងៃទី២១ខែមេសាឆ្នាំ២០១៦នៅអគារទីស្នាក់ការ NOCC ផងដែរ។

កីឡាការិនីទាំង ២ នាក់នេះបានចេញទៅហ្វឹកហាត់រយៈពេល១ខែនៅសាធារណរដ្ឋកូរ៉េនិងបាន ចូលរួមប្រកួតវគ្គជម្រុះកីឡាតេក្វាន់ដូទូទាំងទ្វីបអាស៊ីដើម្បីស្វែងរកកៅអី បន្តទៅចូលរួមប្រកួតកីឡាអូឡាំពិកនៅទីក្រុងរីយ៉ូប្រទេសប្រេស៊ីលនាខែសីហាឆ្នាំ២០១៦ខាងមុខ និង ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតគឺ ASIA Taekwondo Championship 2016 នៅប្រទេសហ្វីលីពីនដដែលនោះហើយពួកគេសុទ្ធតែទទួលបានលទ្ធផលយ៉ាងល្អគួរជាទីមោទនៈ សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល ។

កីឡាការិនីស៊ន សៀវម៉ីបានប្រកួតឈ្នះក្នុងការជម្រុះរកកៅអីទៅប្រកួតកីឡាអូឡាំពិកនៅទីក្រុងរីយ៉ូប្រទេសប្រេស៊ីល និង ដណ្ដើមបានមេដាយប្រាក់ក្នុងព្រឹត្តិការណ៍ ASIA Taekwondo Championship 2016 នៅហ្វីលីពីន។ដោយឡែកកីឡាការិនីឈឿង ពុទ្ធារីមទោះបីមិនបានជោគជ័យក្នុងការប្រកួតវគ្គជម្រុះឈានទៅប្រកួតកីឡាអូឡាំពិកក៏ពិតមែនតែនាងដណ្ដើមបានមេដាយសំរឹទ្ធិ១គ្រឿងពីព្រឹត្តិការណ៍ASIA Taekwondo Championship 2016 ផងដែរ។

ចំណែកឯកីឡាការិនី ស៊ន សៀវម៉ីដែលដណ្តើមបានមេដាយមាសសម្រាប់ទទួលបានសិទ្ធិឡើងទៅប្រកួតកីឡាអូឡាំពិក នៅប្រទេសស៊ីល និងបានមេដាយប្រាក់ជើងឯករងកីឡាតេក្វាន់អាស៊ីនោះគឺបន្ទាប់ពីប្រកួតចាញ់កីឡាការិនីសាធារណរដ្ឋកូរ៉រឈ្មោះLee Da-Bin ។ ចំពោះមេដាយសំរឹទ្ធិចំនួន២គ្រឿងបានទៅកីឡាការិនី Zheng Shuyin មកពីប្រទេសចិន និង កីឡាការិនីម្ចាស់ផ្ទះហ្វីលីពីនឈ្មោះKristie Aloraក្នុងទម្ងន់ក្រោម៧៣គីឡូក្រាម។

កីឡាការិនីឈឿង ពុទ្ធារីម ប្រកួតក្នុងប្រភេទទម្ងន់ក្រោម៥៣គីឡូក្រាម ទទួលបានមេដាយសំរឹទ្ធិ រីឯមេដាយមាសបានទៅលើ កីឡាការិនីមកពីសាធារណរដ្ឋកូរ៉េឈ្មោះ Kim Min Jeongនិងមេដាយប្រាក់បានទៅកីឡាការិនីមកពីប្រទេសថៃឈ្មោះ ChanathipSonkhamនិង កីឡាការិនីមកពីប្រទេសហ្សកដង់ ឈ្មោះ TaleenHamaidiក៏ទទួលបានមេដាយសំរឹទ្ធិផងដែរ។

លោកថោង ខុនមានប្រសាសន៍ថា អស់រយៈពេល៦២ឆ្នាំមកហើយដែលប្រទេសកម្ពុជាយើងមិនធ្លាប់បានទទួលជោគជ័យក្នុងការប្រកួតវគ្គជម្រុះសម្រាប់កីឡាអូឡាំពិកកម្រិតពិភពលោកនេះ ។ លោក បានបន្តទៀតថាចំពោះមេដាយប្រាក់ជើងឯករងកីឡាអាស៊ីវិញក៏កម្ពុជាពុំធ្លាប់បានទទួលដែរ ។ជាមួយនឹងការទទួលស្វាគមន៍នេះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាក៏បានឧបត្ថម្ភថវិកាដល់កីឡាការិនីស៊ន សៀវម៉ី ចំនួន១ពាន់ដុល្លារ លោកគ្រូChoi Yong Sokជាគ្រូបង្វឹកចំនួន ៥០០ដុល្លារ និង កីឡាការិនីឈឿង ពុទ្ធារីមម្ចាស់មេដាយសំរឹទ្ធិទ្វីបអាស៊ី ចំនួន៥០០ដុល្លារផងដែរ៕

13043387_1131378790237572_1721637321411122097_n

13055608_1131378780237573_5483765838753627128_n

13062035_1131378830237568_2959639068538274258_n

13010794_1131378826904235_2323638943893064871_n

13000183_1131378840237567_1963798600603995391_n

13045529_674740116013328_503637532_n

13020030_674740322679974_470692587_n

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print