អ៊ាម វន្នី ត្រៀមចេញបទចម្រៀងលើកដំបូងដែលផលិតនៅសហរដ្ឋអាមេរិក

ចែករំលែក៖

ភ្នំពេញ៖ ក្នុងដំណើរចេញទៅជួបអ្នកគាំទ្រលើកនៅសហរដ្ឋអាមេរិកជាលើកដំបូងអតីតបេក្ខជន Cambodian Idol លោក អ៊ាម វន្នី បានធ្វើឲ្យទស្សនិកជនក្នុងក្រៅស្រុកជាច្រើនគាំទ្របន្ទាប់ពីតារាចម្រៀងរូបនេះបានបង្ហាញស្នាដៃនិពន្ធបទចម្រៀងថ្មីៗពិរោះជាច្រើនបទ។ ឆ្លើយតបការការស្នើសុំរបស់អ្នកគាំទ្រនៅក្រៅស្រុកតារាចម្រៀងរូបនេះនឹងចេញជាបទចម្រៀងថ្មីរបស់ខ្លួនមួយបទគឺបទ”ផ្ញើស្នេហ៍នៅមីនីសូតា” ដើម្បីបំពេរអារម្មណ៍អ្នកគាំទ្ររបស់ខ្លួននៅទីនោះ។

ក្រោយពីធ្វើដំណើរចេញទៅច្រៀងរាំលើកដំបូងនៅសហរដ្ឋអាមេរិកកាលពីអំឡុងខែមិនា តារាចម្រៀងសំនៀងថ្នម អ៊ាម វន្នីបានបង្ហាញវត្តមានក្នុងកម្មវីធីប្រគុំតន្ត្រី និងកម្មវិធីសប្បុរសធម៌ស្វែងរកថវិការជួយដល់កុមារកំព្រា សិស្សក្រីក្រនៅកម្ពុជាដែលជាការរៀបចំឡើងរបស់អង្គការអាយឃែរ។  ក្រៅពីការប្រគុំតន្ត្រី សប្បុរសធម៌នេះដែរ តារាចម្រៀង អ៊ាម វន្នីបាននិពន្ធបទចម្រៀងថ្មីពិរោះរណ្តំចិត្តមួយបទគឺបទ”ផ្ញើស្នេហ៍នៅមីនីសូតា“ ដើម្បីទុកជាចំណងដៃ និងជាអនុស្សាវរីយ៍គ្រាដែលលោកបានចេញច្រៀងនៅទីនោះ។ ក្នុងខ្សែវីដេអូខ្លីដែលចេញដោយអង្គការអាយឃែ លោក អ៊ាម វន្នី បញ្ជាក់ថា វីដេអូបទចម្រៀងខាងលើត្រូវបានផលិតឡើងដោយអង្គការអាយឃែ ដែលជាបទចម្រៀងលោកនិពន្ធនិងច្រៀង និងសម្តែងរូមជាមួយនឹងកញ្ញា ដារីកា នៅលើទឹកដីនៃសហរដ្ឋអាមេរិក។  លោកថា បទចម្រៀងដែលនិយាយអំពីទិដ្ឋភាព និងជំនួបស្នេហ៍ជាមួយនារីម្នាក់នៅរដ្ឋមីនីសូតាសនេះនឹងត្រូវបានចេញផ្សាយបម្រើអារម្មណ៍មហាជននៅពេលដ៏ខ្លីខាងមុខនេះ។

គួរបញ្ជាក់ដែរថានៅថ្ងៃទី១៥ខែមិនានេះ លោកនឹងចេញដំណើរទៅច្រៀងនៅសហរដ្ឋអាមេរិកជាលើកដំបូងស្របតាមការចង់បានរបស់អ្នកគាំទ្រនៅទីនោះ។ តារាចម្រៀងមានកំណើតលើទឹកដីខេត្តបាត់ដំបងរូបនេះបានចំណាយរយៈពេល៦សប្តាហ៍ដែលលោកបានជួបអ្នកគាំទ្រនៅទីនោះ។ មុនពេលចាកចេញពីកម្ពុជាលោកកំពុងតែពិចារណា និងពិនិត្យមើលឲ្យច្បាស់ថានិងត្រូវពន្យាពេលត្រឡប់មកកម្ពុជាវិញប្រសិនបើការច្រៀងនៅទីនោះ នឹងមិនប៉ះពាល់ដល់ការងារមួយចំនួននៅកម្ពុជា។ តារាចម្រៀងវ័យ២៩ឆ្នាំរូបនេះបន្តថា លោកនឹងចេញដំណើរពីកម្ពុជា ដោយរួមដំណើរជាមួយនឹងសិល្បករចម្រៀង លោកយឹង យន កញ្ញារស់ ម៉ូនីកា និងវិចិត្រករម្នាក់ផងដែរ ដែលគោលបំណងសំខាន់គឺការចូលរួមសម្ពោធសារមន្ទីរមួយឈ្មោះថា”សារមន្ទីរសិល្បៈមរតកខ្មែរ” និងមានកម្មវិធីប្រគុំតន្ត្រីដើម្បី លោកបញ្ជាក់ដែរថា មានរដ្ឋធំៗមួយចំនួន ដែលមានប្រជាជនខ្មែររស់នៅ ។

ក្រៅពីគម្រោងចេញច្រៀងនៅសហរដ្ឋអាមេរិកនេះលោកក៏មានគម្រោងចេញទៅជួបអ្នកគាំទ្រជាច្រើនទៀតនៅបណ្តាប្រទេសមួយចំនួនផ្សេងទៀតផងដែរនៅតំបន់អឺរ៉ុប ប៉ុន្តែលោកមិនមានបំណងចេញទៅរស់នៅលើទឹកដីនៃប្រទេសណាមួយនោះទេ ព្រោះតែលោកចង់រស់នៅលើទឹកដីកំណើត និងចង់ឲ្យស្នាដៃដែលកើតឡើងពីកូនខ្មែរត្រូវបានគេទទួលស្គាល់។ អ្វីដែលោកចង់បានពីការចេញដំណើរទៅក្រៅស្រុកគឺចង់ជួបអ្នកគាំទ្រ ហើយលោកចង់បង្ហាញអ្វីដែលថ្មីប្លែក ពិសេសដល់អ្នកទស្សនា និងអ្នកស្តាប់ ស្វែងរកបទពិសោធន៍ថ្មីៗល្អៗមកអភិវឌ្ឍន៍ខ្លួនឯងបន្តទៀត ហើយលោករំពឹងថានឹងទទួលបានការគាំទ្រច្រើនពីប្រជាជនខ្មែររស់នៅឯនាយសមុទ្រ៕

12963425_1199716830063320_3836224308647718955_n

13006722_1205554419479561_6274828781186132917_n

12932966_1200204866681183_3865038864978554532_n

12439287_1198345683533768_1916970165528099956_n

13015106_1204512602917076_8379979267807526864_n

ដោយ៖ វឌ្ឍនា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print