កូរ៉េខាងជើងប្រកាសថានិងបញ្ជូនគ្រួសារដែលភៀសខ្លួនទៅកាន់កូរ៉ខាងត្បូងត្រឡប់មកវិញ

ចែករំលែក៖

សារព័ត៌មានកូរ៉េខាងជើង​KCNA បានផ្សាយថា កូរ៉េខាងជើងនៅថ្ងៃទី ២២ខែមេសាបានប្រកាសថានឹងបញ្ជូនពលរដ្ឋ​១៣គ្រួរសារដែលបានរត់ទៅកាន់កូរ៉េខាងត្បូងត្រឡប់មកវិញ ។ កន្លងមករដ្ឋាភិបាលទីក្រុងសេអូលបានប្រកាសថា ពលរដ្ឋ១៣គ្រួរសារបានទៅកាន់កូរ៉េខាងត្បូងតាមផ្លូវភូមិ​Panmunjom ដើម្បីជួបសាច់ញ្ញាតិនៅកូរ៉េខាងត្បូង។
កន្លងមកសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា កកបាទក្រហមកូរ៉េខាងជើងកាលពីថ្ងៃទី​២១ខែមេសា​បានទាមទារសុំជួបជាមួយគ្រួរសារទាំង​១៣​ខាងលើដែលបានរត់ទៅកាន់ទីនោះដើម្បីបញ្ជាក់ឲ្យច្បាប់ពីគោលជំហររបស់អ្នកទាំងនោះ ថាចង់រស់នៅកូរ៉េខាងត្បូងឬវិលត្រឡប់ទៅកាន់កូរ៉េខាងជើងវិញ។
សារព័ត៌មាន​KCNA របស់កូរ៉េខាងជើងបានផ្សាយថា ទីក្រុងព្យុយ៉ាងនឹងបញ្ជូនសាច់ញ្ញាតិគ្រួសារសាច់ញ្ញាត្តិទៅកាន់ព្រំដែន ដើម្បីជួបជាមួយអ្នកទាំងនោះ ។ប៉ុន្តែប្រសិនបើភាគីកូរ៉េខាងត្បូងមិនយល់ព្រមទេនោះ កូរ៉េខាងជើងនិងមានវិធានការតបតវិញឲ្យបានសមស្របបំផុត។
នៅពេលនេះរដ្ឋាភិបាលកូរ៉េខាងត្បូងមិនទាន់មានប្រតិកម្មអ្វីជុំវិញបញ្ហាខាងលើនៅឡើយ ប៉ុន្តែតាមការសន្និដ្ឋានអ្នកទាំងនោះអាចនិងសុំរស់នៅភៀសខ្លួនក្នុងទឹកដីកូរ៉េខាងត្បូង ជួបជុំសាច់ញ្ញាតិដោយមិនហានវិលត្រឡប់មកស្រុកវិញនោះឡើយ។​ ជាទូទៅអ្នកដែលត្រូវបានរដ្ឋាភីបាលកូរ៉េខាងជើងចាត់ទុកថាជាអ្នករត់ភៀសខ្លួនចេញពីប្រទេសនោះពេលចាប់ត្រឡប់មកវិញ​នឹងត្រូវទទួលទណ្ឌកម្ម​ឬជាប់ពន្ធនាគាជាច្រើនឆ្នាំទៀតផង៕​

image

ដោយ​ មែវ​ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print