បុរសម្នាក់ដែលបើករថយន្តបុកឪពុកនិងកូនអាយុ៩ខែត្រូវបានតុលាការឃុំខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសវ័យ៥០ឆ្នាំ ម្នាក់ដែលបើកបរធ្វេសប្រហែសបុកមនុស្សស្លាប់ម្នាក់របួសធ្ងន់ម្នាក់កាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ កន្លង ទៅឥឡូវត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញឃុំខ្លួនហើយនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ ។

ជនត្រូវចោទមានឈ្មោះ សៅ សុងនាង ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ត្រូវបានលោករស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីការឃុំខ្លួនបណ្តោះអាសន្នកាលពីល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ ចោទប្រកាន់ពីបទ បើកបរធ្វេសប្រហែសបណ្តាលអោយស្លាប់អ្នកដ៍ទៃ ប្រព្រិត្តិទៅកាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ១ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ តាមបញ្ញតិ មាត្រា៨៥ ច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោគ ។ បទល្មើសនេះកំ ណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ ពិន័យ ជាប្រាក់ពី៤លានរៀលទៅ១៥លានរៀល ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦រថយន្តសេរីទំនើប១ គ្រឿងបានបង្កគ្រោះថ្នាក់ចរាចរបើកបុកអ្នកជិះម៉ូតូ២នាក់ឪពុកនិងកូនបណ្តាលអោយរងរបួសធ្ងន់ទាំង២នាក់ ក្រោយមកឪពុកបានស្លាប់ពេលដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យ ចំណែកកូនតូចអាយុ ៩ខែរងរបួសធ្ងន់ ហើយអ្នក បើក បររថយន្តត្រូសមត្ថកិច្ច ចាប់ខ្លួនបាន ។ ករណីនេះបានកើតឡើង
នៅលើកំណាត់ផ្លូវជាតិលេខ១ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

រថយន្តបង្កម៉ាក មីនីស្គូបភើ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2W-2109 បើកបដោយឈ្មោះសៅ សុងនាង ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅ ភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ត្រូវសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពបង្កគ្រោះថ្នាក់ចរាចរ ។

ជនរងគ្រោះមានឈ្មោះចៅ ផល្លា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់រថយន្ត បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ ចំណែកកូនប្រុសឈ្មោះម៉េង លីហ៊ា អាយុ៩ខែ រងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យគន្ធបុប្ផា ។ ជនរងគ្រោះទាំ២នាក់ឪពុកនិងកូនមានទីលំនៅ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះខណ្ឌច្បារអំពៅ ។

សាក្សីឃើញហេតុការណ៍ បាន មុនពេលគ្រោះថ្នាក់គេ ឃើញរថយន្តបង្កបើកបរក្នុងទិសដៅពីកៀនស្វាយទៅភ្នំ ពេញមកដល់កន្លែងកើតហេតុអ្នកបើកបររថយន្តបានបើកប្រជែងអ្នកជិះម៉ូតូនៅពីមុខគ្រានោះ ក៍ជ្រុលចង្កូតទៅបុកជនរង គ្រោះទាំង២នាក់ឪពុកកូនដែលកំពុងតែជិះម៉ូតូក្នុងទិសដៅផ្ទុយគ្នាចំពីមុខពេញទំហឹងបណ្តាលអោយខ្ទាតទៅលើចិញ្ចើមផ្លូវ ចំណែក រថយន្តបង្កធ្លាក់ចេញពីផ្លូវចំ ងាយជាង១០ម៉ែត្រ ដោយឡែកអ្នកបើកបររថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួន ។

លោកហ៊ុល ផាន់ណា នាយរងផ្នែកសណ្តាប់ធ្នាប់ចរាចរខណ្ឌបានអោយដឹងថា តាមសាក្សីឃើញហេតុការនិងតាមការវាស់វែងនៅកន្លែងកើតហេតុ បង្ហាញថាភាគីខាង រថ យន្តជាអ្នកបង្កបទល្មើសចរាចរបើករំលោភទៅខាងចំណែកផ្លូវរបស់ជនរងគ្រោះ បើកបុក ចំពីមុខពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ទាំង២នាក់ក្រោយមកបុរសជាឪពុកបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ ។ ដោយសារតែករណី គ្រោះ ថ្នាក់ចរាចរនេះធ្ងន់ធ្ងរមធ្យោបាយទាំង២គ្រឿងត្រូវប្រគល់ទៅអោយនគរបាលចរាចរជើងគោករាជធានីភ្នំពេញដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕

image

image

image

image

image

image   image

ដោយ៖ សណ្តោស

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print