កម្លាំងទាហានរុស្ស៊ីនិងបេឡារូស បានធ្វើសមយុទ្ធរួមគ្នា ដែលចាប់ផ្តើមនៅថ្ងៃទី៣ខែកុម្ភៈនៅជាប់ព្រំដែនប្រទេសអ៊ុយក្រែន ។ សារព័ត៌មាន Interfax បានផ្សាយថា រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergei Shoigu បានទៅកាន់ប្រទេសបេឡារូសដើម្បីត្រួតពិនិត្យសកម្មភាពធ្វើសមយុទ្ធរួមរបស់ប្រទេសទាំងពីរនៅជាប់ព្រំដែនអ៊ុយក្រែន ក្នុងពេលដែលកំពុងតែប្រឈមមុខតានតឹងជាមួយអ៊ុយក្រែននិងប្រទេសលោកខាងលិច។ នៅក្នុងឃ្លីបវីដេអូបង្ហាញឱ្យឃើញថា ឧទ្ធម្ភាគចក្រចម្បាំង ជាច្រើនគ្រឿង ទាហានឆត្រយោង រថក្រោះ រថពាសដែក មីស៊ីល ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400…បានធ្វើសមយុទ្ធនៅប្រទេសបេឡារូសជាប់ព្រំដែនអ៊ុយក្រែន។ សកម្មភាពយោធារបស់ប្រទេសរុស្ស៊ី ត្រូវបានលោកខាងលិចតាមដានយ៉ាងយកចិត្តទុកដាក់ ខណៈដែលរុស្ស៊ីបង្កើនកម្លាំងទាហានជាច្រើននៅតាមព្រំដែនជាប់អ៊ុយក្រែន ដែលបង្កក្តីបារម្ភពីសង្គ្រាមវាយប្រហារអ៊ុយក្រែនកើតឡើង៕ ដោយសាធី
រូបថត៖baotintuc.vn.