ប្រទះឃើញសពបុរសម្នាក់ដាច់ក្បាលនៅក្បែរគល់ស្វាយទើបដាំ សង្ស័យរឿងគំនុំ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ក្មេងឃ្វាលគោបានប្រទះឃើញសាកសពបុរសម្នាក់ដាច់ក្បាលនៅក្បែរគល់ស្វាយទើបនិងដាំកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ជំហានដំបូងសមត្ថកិច្ចបានសន្និដ្ឋានថា ករណីនេះជាករណីឃាតកម្មសម្លាប់រួចដឹកយកមកផ្លុងចោលនៅក្នុងចំការស្វាយមួយដែលគេដឹងថា ម្ចាស់ចំការរស់នៅឯរាជធានីភ្នំពេញ។

នៅកន្លែងប្រទះឃើញសាកសពជនរងគ្រោះគេបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សៅ ស៊ីវ អាយុ៦២ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ។

សមត្ថកិច្ចបានបញ្ជាក់ថា នៅកន្លែងប្រទះឃើញសាកសពគេពុំបានឃើញក្បាលជនរងគ្រោះទេ ហើយសមត្ថកិច្ចបាននិងកំពុងតាមរក។

នៅកន្លែងកើតហេតុអ្នកខ្លះបានសន្និដ្ឋានថា ជនរងគ្រោះត្រូវគេសម្លាប់ដោយសាររឿងគំនុំធំធេង និងអាចក្រុមជនដៃដល់ចោទប្រកាន់ទៅលើជនរងគ្រោះចេះអំពើអាបធ្មប់ក៏ថាបាន ទើបជនដៃដល់ឈានដល់ការកាត់ក្បាលយកទៅបោះចោលកន្លែងផ្សេងនិងយកសាកសពមកបោះចោលនៅក្នុងចំការស្វាយបែបនេះ។ ទោះបីជាមានការលើកឡើងបែបនេះក៏ដោយសមត្ថកិច្ចជំនាញពាក់ព័ន្ធបាននិងកំពុងស៊ើបអង្កេតករណីគេប្រទះឃើញសាកសពបុរសដាច់ក្បាលដែលគេយកមកបោះចោលនៅក្រោមដើមស្វាយខាងលើនេះ៕

Screenshots_2016-04-22-17-02-39

Screenshots_2016-04-22-17-03-02

ដោយ៖ សេនាស័ក្តិ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print