លោក​ ប៉ា​ សុជាតិវង្សៈ​ ការដឹកជញ្ជូនសាធារណៈ ជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍

ចែករំលែក៖

ភ្នំពេញៈ​ លោក​ ប៉ា​ សុជាតិវង្ស​ បានលើកឡើងថាៈ​ ការដឹកជញ្ជូនសាធារណៈ ជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាជួយសម្រួលដល់សណ្ដាប់ធ្នាប់ចរាចរណ៍ក្នុងរាជធានីភ្នំពេញផងដែរ។​
នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ រដ្ឋបាលរាជធានីភ្នំពេញ បានជួបពិភាក្សាជាមួយក្រុមការងារសិក្សាគម្រោងពង្រឹងសេវារថយន្តក្រុងរបស់JICA ហើយរដ្ឋបាលរាជធានីភ្នំពេញ​ ដោយសូមឯកភាពនូវចំណុចមួយចំនួនដូចខាងក្រោម៖
១-ការផ្តល់រថយន្តក្រុងឱ្យដាក់ដំណើរការជាជំហានៗ ដើម្បីការប្រើប្រាស់ ការគ្រប់គ្រង និងនិរន្តភាពនៃដំណើរការនេះ។
២-ខិតខំដោះស្រាយបញ្ហាចំណត រៀបចំរោងជាង និងទីតាំងធ្វើការងារឱ្យបានត្រឹមត្រូវ។
៣-គិតគូរយកចិត្តទុកដាក់អំពីប្រាក់បៀវត្សរបស់បុគ្គលិក និងអ្នកបើកបរ ដើម្បីឲ្យឆ្លើយតបទៅនឹងគោលនយោបាយលក្ខន្តិកៈរដ្ឋាករស្វយ័តរថយន្តក្រុងសាធារណៈដែលទើបបង្កើត។

ជាការឆ្លើយតបរបស់ក្រុមសិក្សាJICA បានបញ្ជាក់ថា JICA នឹងផ្តល់រថយន្តក្រុងដែលជាជំនួយឥតសំណងមករាជធានីភ្នំពេញជាបន្តបន្ទាប់ចាប់ពីឆ្នាំក្រោយទៅ ដើម្បីដំណើរការឲ្យបានចំនួន ១០ខ្សែរត់។ ក្នុងនោះJICA ក៏សំណូមពរឲ្យរដ្ឋបាលរាជធានីភ្នំពេញត្រៀមជ្រើសរើសអ្នកបើកបរ និងអ្នកហែកសំបុត្រជាច្រើនអ្នកថែមទៀតផង។

ជាចុងក្រោយរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការចុះហត្ថលេខាលើកំណត់ហេតុពិភាក្សាស្តីពីការសិក្សាអង្កេតបឋមដំណាក់កាលទី២ សម្រាប់គម្រោងពង្រឹងសមត្ថភាពសេវាដឹកជញ្ជូនសាធារណៈដោយរថយន្តក្រុង ក្នុងរាជធានីភ្នំពេញ ជាមួយJICAផងដែរ៕​

image image image image image image image image image

សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print