ភ្នំពេញៈ កាលពីរសៀលថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៦
សម្តេអគ្គមហាសេនាធិបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជួបពិភាក្សាការងារជា មួយលោក Wang Yi រដ្ឋមន្រ្តីការបរទេសចិន។ លោក Wang Yi បានជម្រាបសម្តេចតេជោ អំពីការផ្តាំផ្ញើសួរសុខទុក្ខពី លោក Li Keqiang នាយករដ្ឋមន្រ្តី និង លោក Xi Jinping ប្រធានាធិបតីចិន។ កាលពីឆ្នាំ ២០១៣ លោក Wang ធ្លាប់បានមកធ្វើទស្សនៈកិច្ចនៅកម្ពុជា ហើយពេលនេះលោកបានឃើញប្រទេសកម្ពុជាកាន់តែរីកចម្រើនទៅមុខគួរអោយកត់សម្គាល់នៅក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន៕
ដោយ សុខ ខេមរា
...