ភ្នំពេញ៖ លោកអភិបាលរាជធានីភ្នំពេញមានប្រសាសន៍មុននេះ១០នាទីថា នៅវេលាយប់ម៉ោង ២០ៈ០០នាទី ថ្ងៃទី២២ខែមេសាឆ្នាំ២០១៦នេះ សាលារាជធានីភ្នំពេញ នឹងរៀបចំកែលំអប្រព័ន្ធចរាចរសាកល្បងតំបន់រង្វង់មូលទួលគោក ដោយតម្លេីងបេតុងទ្រូងផ្លូវវិថីសម្តេច ប៉ែន នុត ឬផ្លូវលេខ ២៨៩ ប្រវែង ៤៥២ម ចាប់ពីរង្វង់មូលទួលគោកដល់ភ្លេីងស្តុបប្រសព្វរវាងវិថីសម្តេច ប៉ែន នុត និងផ្លូវលេខ ៥៦៦។
លោក ប៉ា សុជាតិវង្សបន្តថាៈ ការកែលំអប្រព័ន្ធចរាចរសាកល្បងនេះ នឹងបិទរង្វង់មូលទួលគោកមិនអោយធ្វេីចរាចរវិលជុំដូចមុនឡេីយ ហេីយការធ្វេីចរាចរពីស្ពានអាកាស៥មករាមកដល់រង្វង់មូលនេះ នឹងមិនអនុញាត្តអោយបត់ឆ្វេងមកផ្លូវលេខ៥៩២និងផ្លូវលេខ៦០៨ដូចមុនឡេីយ បុ៉ន្តែការធ្វេីចរាចរអាចទៅត្រង់ដោយបត់ឆ្វេងនៅចំណុចភ្លេីងស្តុបប្រសព្វរវាងវិថីសម្តេច បែ៉ន នុត និងផ្លូវលេខ៥៦៦។
អាស្រ័យហេតុនេះ សូមសាធារណជន ជ្រាបនិងចូលរួមសហការអនុវត្ត៕
ដោយ៖ សុខ ខេមរា
...