ក្មេងប្រុសអាយុ៦ឆ្នាំម្នាក់កាន់កន្ត្រៃលេងហើយលោតពីលើទំនើរជុងមុតខ្លួនឯងបណ្តាលអោយស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ​ៈ ក្មេងប្រុសអាយុ៦ឆ្នាំម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យ​ ខណះគេបានកាន់កន្ត្រៃលេងឡើងលើទំនើរកំពស់១ម៉ែត្រហើយលោតមកក្រោមភ្លាតស្នៀតជុងចំដើមទ្រូង​ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះជនរងគ្រោះ ផ្លូវលំ ក្រុម២ ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយបានស្លាប់បន្ទាប់បញ្ជូនទៅដល់មន្ទីរពេទ្យ។
ជន រងគ្រោះ មានឈ្មោះ ផុន តារាវីត ហៅប្រុសម៉ៅ​ អាយុ៦ឆ្នាំ មានម្តាយ ឈ្មោះ សាយ កុសល អាយុ៣១ឆ្នាំ មុខរបរ កម្មកររោងចក្រ ។

តាមប្រភព បានឲ្យដឹងថា នៅថ្ងៃកើតហេតុ ម្តាយ ក្មេងប្រុសបានទៅធ្វើការងារ បាត់ដោយទុកជនរងគ្រោះ នៅជាមួយ ជីដូនចាំផ្ទះ ហើយនៅវេលាខាងលើជនរងគ្រោះ បានយកកន្ត្រៃ កាន់លេង ហើយបានឡើងទៅលើគ្រែទំនើរមួយ នៅខាងក្រោយផ្ទះដែកមានកំពស់១ម៉ែត្រ រួចលោត ចុះមកដីវិញ តែភ្លាត់ស្នៀត ក៏ដួលជង់កន្ត្រៃ ចំគល់ដោះខាងស្តាំ រងរបួសធ្ងន់ធ្ងរ ភ្លាមៗ ត្រូវបាន ជីដូន ឈ្មោះ សាយ ញ៉ាញ់ ដឹកយកទៅ សង្រ្គោះ នៅគ្លីនិកអង្គរ តែពេលទៅដល់ ក្មេងប្រុស ជាអនិច្ចារ ស្លាប់បាត់ជីវិត ហើយក៏ត្រូវបាន គ្រូពេទ្យបញ្ជាក់ថា ជនរងគ្រោះស្លាប់បាត់ទៅហើយ ទើបនាំគ្នាដឹកត្រឡប់មកផ្ទះវិញ ហើយបានរាយការណ៍ប្រាប់ អាជ្ញាធរ សមត្ថកិច្ច ឲ្យជួយពិនិត្យ ។

ក្រោយមកសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ ធ្វើការពិនិត្យ កោសល្យវិច័យ រួចឃើញថា ពិតជាស្លាប់ដោយ ជង់កន្រ្តៃដោយខ្លួនឯង ទើប ប្រគល់ឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ។

image image image

សុខាសែនជ័យ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print