ទស្សន​ល្ងីល្ងើៈ​ ពិន័យ​អ្នក​ល្មើសច្បាប់​ចរាចរណ៍​មាន​Discount​ដូច​ទំនិញ​

ចែករំលែក៖

​​សូម​អញ្ជើញ​!​ សូម​អញ្ជើញ​ សម្រាប់​អ្នក​ប្រព្រឹត្ត​បទ​ល្មើ​ចរាចរណ៍​ទាំងអស់​ បើ​ចង់​អស់​ លុយ​ពិន័យ​តិច​ សូម​ធ្វើ​ដំណើរ​ឆ្លងកាត់​ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​នៃ​យើង​ ព្រោះ​បើ​យើង​ បើកបរ​ល្មើសច្បាប់​ចរាចរណ៍​ ប៉ូលិស​ចរាចរ​នៅ​ទីនោះ​នឹង​ពិន័យ​ប្រាក់​Discount​ (​បញ្ចុះតម្លៃ​)​អស់​លុយ​តិច​ ទុក​លុយ​ Discount​ នោះ​គ្រាន់​ទិញ​ត្រកួន​ស្ងោរ​ឲ្យ​កូន​ហូប​បាន​មួយ​ពេល​ដែរ​ ។​
​នេះ​ពិតជា​ចម្លែក​និង​មិន​ធ្លាប់​ឮ​ទាល់តែ​សោះ​ កាលដែល​ប៉ូលិស​ប្រើ​ស្ទីល​រក​លុយ​តាម​រយៈ​ផាកពិន័យ​អ្នក​ល្មើសច្បាប់​ចរាចរណ៍​មាន​ឌី​ស​ខោ​ន​ដូច​ទំនិញ​។​
​នាយ​ជាល​គិត​ថា​នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ​ព័ត៌មាន​មិនសូវ​ល្អ​មួយ​កើត​មាន​សម្រាប់​ប៉ូលិស​ចរាចរ​ ឈរជើង​នៅ​ខណ្ឌ​៧​មក​រា​ ដែល​កំពុង​ប្រើ​ស្ទីល​ចម្លែក​ក្នុង​ការ​ផាកពិន័យ​អ្នក​ល្មើសច្បាប់​ចរាចរណ៍​ ដោយ​មិនបាច់​ចេញ​វិក្ក​យ​ប័ត្រ​ ជា​ថ្នូរ​យក​លុយ​តិច​ជាង​ច្បាប់​កំណត់​ ហើយ​ប្រាប់​ថា​ គាត់​អាណិត​ គាត់​ Discount​ ឲ្យ​ប៉ុណ្ណោះ​។​បាន​ន័យ​ថា​ បើ​ច្បាប់​កំណត់​ពិន័យ​ ៥​ម៉ឺន​ រៀល​ គាត់​យក​តែ​ ២​ ម៉ឺន​រៀល​ទេ​ ឯ​៣​ម៉ឺន​រៀល​ទៀត​ចាត់ទុកជា​លុយ​ Discount​ ទៅ​ចុះ​ តែ​កុំ​ភ្លេច​ថា​ វិធី​ Discount​ នេះ​លុះត្រាតែ​អ្នកមាន​កំហុស​នោះ​មិន​ទាមទារ​យក​វិក្ក​យ​ប័ត្រ​ផាកពិន័យ​ បើ​ពុំ​ដូច្នោះ​ទេ​លោក​ប៉ូលិស​នឹង​គំរាម​ឲ្យ​បង់​មួយ​ជា​ពីរ​នៃ​ប្រាក់​ផាកពិន័យ​ ឬ​ សួរនាំ​រក​ឯកសារ​រថយន្ត​ និង​ អូស​រថយន្ត​ទៅ​កាន​ការិយាល័យ​គាត់​មិន​ខាន​ ។​​វី​ធី​សាស្ត្រ​ក្នុង​ការ​ពិន័យ​នេះ​ តាម​នាយ​ជាល​ដឹង​គឺ​មិនមែន​មាន​តែ​មួយ​នឹង​ទេ​ នៅ​មាន​ ច្រើន​ទៀត​ ដើម្បី​រក​លុយ​ចូល​ក្នុង​ហោប៉ៅ​ស្របច្បាប់​យ៉ាង​ស្រួល​ ទោះបី​ដឹង​ថា​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ កំពុង​រឹត​បន្តឹង​ក៏​ដោយ​ ។​
​និយាយ​បែប​នេះ​ តិច​លោហ៍​ថា​នាយ​ជាល​ហែក​កេរ​លោក​ប៉ូលិស​ចរាចរ​ទៅ​ ?​ កុំ​ខឹង​អី​ នាយ​ជាល​និយាយ​នេះ​គឺ​ចង់​ឲ្យ​អ្នក​ល្មើសច្បាប់​ចរាចរណ៍​ដឹង​ កុំ​ឲ្យ​ពួក​គាត់​ខាត​ប្រាក់​ Discount​ ក្នុង​ការ​ពិន័យ​ទេ​ណា​!​

image

នាយ​ជាល​

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print