ត្រីពុលនិងកំដៅថ្ងៃក្ដៅខ្លាំងពេកបណ្ដាលឲ្យងាប់ជាបន្ដបន្ទាប់នៅចំណុចឡូត៍អភិរក្សបឹងទន្លេឆ្មា​

ចែករំលែក៖

ខេត្តកំពង់ធំ៖  នៅវេលាម៉ោង១៥ និង១០នាទី ថ្ងៃទី២២ ខែមេសាឆ្នាំ ២០១៦ មានករណីត្រីពុលនៅចំណុចឡូត៌អភិរក្សទន្លេឆ្មារនៅក្នុងភូមិដូនស្តើង ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអាជ្ញាធ័រព្រមទាំងសមត្ថកិច្ចជលផលយ់ាងខ្លាំង​។​

លោកអនុសេនីយ៍ទោ ប្រុញ ប្រិញ បានប្រាប់ថា លោកនៅមិនទានអាចសន្និដ្ឋានបានទេពីព្រោះត្រីនេះមិនទាន់ងាប់ទេវាគ្រាន់ហែលឡើងមកលើ ចាំមើលពេលព្រឹកស្អែកនេះខាងជំនាញជលផលគេនិងមកពិនិត្យមើលនិងធ្វើការវាយតម្លៃចាំលោករាយការណ៍បន្តទៅទៀត។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចជលផល បានឲ្យដឹងថា​​ពួកលោក និងចុះទៅធ្វើកោសល្យវិច្ច័យ នៅព្រឹកថ្ងៃទី២៣ខែមេសា ឆ្នាំ២០១៦នេះ​ ដើម្បីឲ្យដឹងថា ​តើបញ្ហាអ្វីដែលធ្វើឲ្យត្រីពុលនិងងាប់យ៉ាងច្រើនជាបន្ដបន្ទាប់និងដើម្បីមានវិធានការទប់ស្កាត់​តាមតែអាចធ្វើទៅបាន។

លោក ប៉ែន វណ្ណរិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានឲ្យដឹងតាមទូស័ព្ទថា​ មូលហេតុដែលត្រីងាបច្រើននេះមិនមែនមកពីការបំពុលរបស់អ្នកណាម្នាក់ទេ​ មូលហេតុគឺមកពីអាកាសធាតុឡើងកំដៅខ្លាំងពេក ធ្វើអឲ្យទឹករីងរាកអស់ទឹក ក្ដៅខ្លាំង ទើបធ្វើឲ្យត្រីងាប់ជាបន្ដបន្ទាប់បែបនេះ​៕

13046139_1716410565310573_699352325_n

13081654_1716410731977223_309982811_n

13081760_1716410855310544_1257885757_n

13059789_1716410845310545_951027208_n

...

ដោយ៖ ប៊ុន រិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print