ការសាងសង់ផ្សារស្ទឹងត្រែង គឺកំពុងចាប់ដំណើរការតាមជំហានៗដូចជាបុកគ្រឹះ, រៀបចំប្រព័ន្ធលូរ, រៀប ចំប្រព័ន្ធអគ្គីសនី, រៀបចំប្រព័ន្ធទឹកស្អាត និងរៀបចំទីតាំងសាងសង់បន្ទប់អនាម័យសាធារណៈ

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល​ សម្តេចតេជោ​ ហ៊ុន​ សែន​ ករណីផ្សារក្រុងស្ទឹងត្រែងបានចាប់ផ្តើមការសាងសង់ផ្សារស្ទឹងត្រែង គឺកំពុងចាប់ដំណើរការតាមជំហានៗដូចជាបុកគ្រឹះ, រៀបចំប្រព័ន្ធលូរ, រៀប ចំប្រព័ន្ធអគ្គីសនី, រៀបចំប្រព័ន្ធទឹកស្អាត និងរៀបចំទីតាំងសាងសង់បន្ទប់អនាម័យសាធារណៈ។ នេះបើតាមសម្តេចតេជោ​ មានប្រសាសន៍លើកឡើងកាលពីម្សិលមិញ​ ក្នុងនោះសម្តេចថែមទាំងអោយបងប្អូនអាជីវករអាចបាត់បង់ចំណូលមួយរយៈពេលខ្លី តែបងប្អូននឹងមានកន្លែងលក់ដូររកប្រាក់ចំណូលចិញ្ចឹមគ្រួសារកូនចៅនៅពេលដ៏ខ្លីខាងមុខនេះវិញ។ នេះដោយសារកាយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេច តេជោ ហ៊ុន សែន។ ព្រោះសុខទុក្ខប្រជាពលរដ្ឋ គឺជាសុខទុក្ខផ្ទាល់របស់សម្តេច។

ទន្ទឹមនឹងនេះ ប្រសិនបើលោក លោកស្រី អ្នកឧកញ៉ា អស់លោក លោកស្រី និងសប្បុរសជននានាមានបំណងចូលរួមចំណែកវិភាគទាននៅក្នុងការសាងសង់ផ្សារនេះ សូមទំនាក់ទំនងមក ឯកឧត្តម ហូ សុទ្ធី នាយខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្រ្តីតាមលេខទូរស័ព្វ 012819987.

សូមអរគុណចំពោះវិភាគទានចូលរួមរបស់សប្បុរសជនទាំងអស់ និង សូមជូនពរជួបតែសំណាងល្អនៅក្នុងឆ្នាំថ្មីនេះកុំបីខាន ៕​

image image image image image image image image image image image image

ដោយ​ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print