សារព័ត៌មានAP បានផ្សាយថានៅថ្ងៃទី២២ខែមេសាមានករណីបាញ់ប្រហារមួយនៅអាមេរិក ស្ថិតក្នុងស្រុកfPike រដ្ឋOhio សម្លាប់មនុស្ស៨នាក់ក្នុងមួយគ្រួសារក្នុងនោះមានយុវជនអាយុ១៦ឆ្នាំម្នាក់។
តាមការប្រកាសរបស់ស្នងការប៉ូលិស Pike Charles Reader កុមារតូចៗ៣នាក់ម្នាក់អាយុ៣ឆ្នាំ ម្នាក់ទៀត៦ខែ និងម្នាក់អាយុ៤ថ្ងៃបានរួចផុតពីក្តីស្លាប់ក្នុងការបាញ់ប្រហារនោះ។ ជនរងគ្រោះត្រូវគេបាញ់សម្លាប់ ដូចជាការប្រហារជីវិត ដោយអ្នកបាញ់ប្រហារគឺបាញ់ត្រង់ក្បាលទាំងអស់។
ជនរងគ្រោះត្រូវបានគេបញ្ជាក់ថា ជាសមាជិករបស់គ្រួសារត្រកូលRhoden ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅ៤កន្លែងផ្សេងគ្នា ក្នុងនោះ២កន្លែងនៅជិតគ្នា កន្លែងទី៣នៅឆ្ងាយ១,៦គីឡូម៉ែត្រ និងកន្លែងចុងក្រោយមានរយៈ១០នាក់ទីក្នុងការបើករថយន្ត។
តាមការស្រាវជ្រាវជាបឋម តាមរយៈការសើបសួរមនុស្ស៣០នាក់នៅក្បែរនោះនិងមិត្តភ័ក្តិជនរងគ្រោះទាំងអស់ជាង១០០នាក់ បានឲ្យដឹងថា តើជនរងគ្រោះធ្លាប់មានគំនុំអ្វីជាមួយអ្នកដទៃដែរឬទេ?
នៅពេលនេះប៉ូលិសកំពុងតែតាមចាប់ខ្លួនជនដៃដល់អាចមានគ្នា៣នាក់។ តាមការប្រកាសរបស់មន្ត្រីក្នុងតំបន់ ជនដៃដល់ពិតជាមានគ្រោះថ្នាក់ហើយមានអាវុធនៅក្នុងដៃ ជននោះអាចបង្ករការបាញ់ប្រហារនៅកន្លែងផ្សេងទៀត។
ស្រុកPike មានពលរដ្ឋរស់នៅប្រមាណ៣មឺននាក់ បង្កើតទៅជាសហគមន៍មួយ រស់នៅយ៉ាងសុខសាន្តមិនធ្លាប់មានហេតុការអាក្រក់កើតឡើងបែបនេះឡើងពីមុនមក។
ការបាញ់ប្រាហារនៅអាមេរិកគឺជាប្រធានបទក្តៅ នៅក្នុងកិច្ចពិភាក្សាស្វែងរកសម្លេងគាំទ្រអនុម័តច្បាប់គ្រប់គ្រងការប្រើប្រាស់កាំភ្លើង ដែលបានស្នើរឡើងដោយប្រធានាធិបតីអូបាម៉ា។ ប៉ុន្តែច្បាប់នោះត្រូវបានគណបក្សសាធារណរដ្ឋប្រឆាំង ដោយចាត់ទុកថា ការប្រើប្រាស់កាំភ្លើងគឺជាប្រវត្តិសាស្ត្ររបស់ពលរដ្ឋអាមេរិកមិនអាចបំបាត់បានឡើង សម្រាប់ការការពារខ្លួន។
មិនត្រឹមតែប៉ុណ្ណោះរដ្ឋមួយចំនួនបានចេញច្បាប់អនុញ្ញាត្តិឲ្យកុមារអាចប្រើប្រាស់កាំភ្លើងបានទៀតផង ដោយស្ថិតក្រោមការគ្រប់គ្រងរបស់អាណាព្យាបាល។ ជាក់ស្តែងនៅក្នុងរដ្ឋ Lowa អាមេរិកបានចេញច្បាប់ឲ្យកុមារប្រើប្រាស់កាំភ្លើងជាហេតុបង្ករឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។
កុមារនៅក្នុងរដ្ឋ Lowa សហរដ្ឋ អាមេរិកមិនចាំបាច់ប្រើប្រាស់កាំភ្លើង ជ័រលេងដូចកាលពីមុនទៀតឡើយគឺអាចប្រើប្រាស់កាំភ្លើងពិតៗដូចមនុស្សធំ ក្រោយពេលច្បាប់ថ្មីត្រូវបានសភាអនុម័តដោយមានសំឡេងគាំទ្រ ខ្ពស់រហូតដល់៦២,៣៦ភាគរយ អនុញ្ញាតិឱ្យកុមារមានអាយុក្រោម១៤ឆ្នាំរស់នៅក្នុងរដ្ឋ Lowa ប្រើប្រាស់កាំភ្លើងស្រប ច្បាប់។ កុមារអាចប្រើប្រាស់បានតែកាំ ភ្លើងខ្លីប៉ុណ្ណោះ ក្រោមការគ្រប់គ្រងរបស់ ឪពុកម្ដាយ ។
តំណាងរាស្ដ្រមកពីគណបក្សប្រជា ធិបតេយ្យ លោកស្រី Kirsten Running Amrquardt និងតំណាងរាស្ដ្រមួយចំនួន ទៀតជាអ្នកប្រឆាំងទៅនឹងច្បាប់អនុញ្ញាតិឱ្យកុមារប្រើប្រាស់កាំភ្លើងបានឱ្យដឹងថា កុមារនៅមិនទាន់មានការគិតវែងឆ្ងាយហើយមិនអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួន បាននៅពេលខឹងទាំងនោះហើយអាចឱ្យ ពួកគេបាញ់ពាសវាលពាសកាលបណ្ដាល ឱ្យមានអ្នកស្លាប់កាន់តែច្រើន ពិសេស គឺអ្នកនៅក្នុងគ្រួសារតែម្ដង ។
ចំណែកតំណាងរាស្ដ្រមកពីគណបក្សសាធារណរដ្ឋវិញលោកJake HighFill ដែលជាអ្នកបង្កើតច្បាប់ខាងលើបានឱ្យដឹង ថា នៅពេលដែលកុមារមានអាយុ១៤ ឆ្នាំប្រើប្រាស់កាំភ្លើងនោះ គឺអាចការ ពារខ្លួនឯងបានគេចផុតពីការវាយប្រហារ របស់សត្រូវ ។
បច្ចុប្បន្នច្បាប់ស្ដីពីការប្រើប្រាស់កាំ ភ្លើងខ្លីបានអនុញ្ញាតិឱ្យកុមារប្រើប្រាស់ មិនថា មានអាយុប៉ុន្មាននោះឡើយ ប៉ុន្ដែ ស្ថិតក្រោមការការពារពីអាណាព្យាបាល។
តំណាងរាស្ដ្រមកពីគណបក្សប្រជាធិបតេយ្យលោក Mary Mascher បានលើក ឡើងពីក្មេងស្រីអាយុ៩ឆ្នាំម្នាក់ នៅរដ្ឋ Arizona បានបាញ់សម្លាប់អ្នកណែនាំ ប្រើប្រាស់កាំភ្លើងខ្លីកាលពីឆ្នាំ២០១៤។ កុមារីខាងលើបានឱ្យដឹងថា ដោយសារ តែកាំភ្លើងធ្ងន់ ហើយធ្វើឱ្យឈឺស្មាពេល បាញ់ទើបបណ្ដាលឱ្យបាញ់ចំអ្នកណែនាំ បែបនេះ ។
ច្បាប់អនុញ្ញាតិឱ្យប្រើប្រាស់កាំភ្លើង នៅក្នុងរដ្ឋLowa នេះកំពុងតែបំផ្លាញ ក្ដីសុបិនរបស់ប្រធានាធិបតីអាមេរិក ក្នុងការចេញច្បាប់គ្រប់គ្រងការប្រើប្រាស់ កាំភ្លើង។ ពលរដ្ឋអាមេរិកពិបាកក្នុង ការបោះបង់ចោលកាំភ្លើង ដោយសារ តែវាបានក្លាយទៅជាប្រពៃណីទៅហើយ ពលរដ្ឋបានរក្សាទុកនិងប្រើប្រាស់វាតាំងមុនពេលទឹកដីអាមេរិកកកើតឡើងម្ល៉េះ ៕
ប្រែសម្រួល៖ ម៉ែវ សាធី