លោក ប៉ា សុជាតិវង្ស​ អញ្ចើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ព្រះវិហារថ្មី វត្តព្រែកឯង

ចែករំលែក៖

ភ្នំពេញៈ​ នៅព្រឹកថ្ងៃសៅរ៍ទី ២៣ ខែ មេសា ឆ្នាំ២០១៦ វេលាម៉ោង ៨:០០ នាទី លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានអញ្ចើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ព្រះវិហារថ្មី វត្តព្រែកឯង ស្ថិតនៅសង្កាត់ ព្រែកឯង ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។
ព្រះពុទ្ធសាសនារបស់យើងមានអាយុកាល២៥៦០ ឆ្នំាហើយមកដល់ពេលនេះ ប៉ុន្តែព្រះពុទ្ធសាសនាសម្រាប់កម្ពុជាទើបតែចាប់ផ្តើមឡើងវិញ៣៧ឆ្នាំនេះ ព្រោះសាសនារបស់យើងត្រូវបំផ្លាញដោយពួកប៉ុលពតនៅក្នុងរបបប្រល័យពូជសាន៍ បានកំទេចវត្ត អារាម និង បំបាត់មិនអោយមានព្រះសង្ឃ វត្តអារាម ។
ចាប់ពីឆ្នាំ១៩៧៩មកដល់ពេលបច្ចុប្បន្ននេះមានរយៈពេល៣៧ ឆ្នាំនេះ វិស័យព្រះពុទ្ធសាសនាមានការើកចំរើនខ្លាំងឡើងវិញ ដោយសារតែប្រទេសយើងទទួលបាននូវ សុខសន្តិភាព ។

លោកក៏បានសំណូមពរដល់ព្រះចៅអធិការវត្ត ទី១- ចង់ឲ្យប្លង់នេះសិក្សាពីបទដ្ឋាន ត្រឹមត្រូវតាមបច្ចេកទេសសាងសង់ដើម្បីឲ្យបានអាយុកាលយូរអង្វែង ទី២- ត្រូវរៀបចំគណៈកម្មាការ មួយរៀបចំយន្តការណ៍ដឹកនាំប្រមូលធនធានបច្ច័យឲ្យប្រកត់ប្រជាច្បាស់លាស់។នៅក្នុងនោះដែរឯកឧត្តមនាំយកអំណោយសាលារាជធានីភ្នំពេញ៖
-ឧបត្ថម្ភសិស្សកាយរិទ្ធ ចំនួន៥០នាក់ ក្នុងម្នាកៗទទួលបានថវិកា ចំនួន ១០.០០០៛
-ឧបត្ថម្ភយុវជនកាកបាទក្រហម ចំនួន៥០នាក់ ក្នុងម្នាកៗទទួលបានថវិកា ចំនួន ១០.០០០៛
-ឧបត្ថម្ភ អនុវិទ្យាល័យព្រែកឯង ថវិកា ចំនួន ១.០០០.០០០៛
-ឧបត្ថម្ភ អនុវិទ្យាល័យព្រែកឯង ថវិកា ចំនួន ១.០០០.០០០៛
-ឧបត្ថម្ភ វិទ្យាល័យព្រែកឯង ថវិកា ចំនួន ១.០០០.០០០៛៕​

image image image image image image image image image

ដោយ​ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print