ស្ពានLongJiang ស្ថិតនៅខេត្ត Yunnanប្រទេសចិននឹង សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅក្នុងពេលឆាប់ៗខាងមុខ ស្ពាននេះត្រូវបានគេចាត់ទុកថាជាស្ពានស្ថិតក្នុងចំណោមស្ពានខ្សែកាបវែងនិងខ្ពស់បំផុតលើពិភពលោក។
ស្ពានLongJiang ត្រូវបានគេចាត់ទុកថាជាស្ពានទីមួយនៅទ្វីបអាស៊ីដោយមិនទាន់មានស្ពានណាខ្ពស់និងវែងដូចជាស្ពានខាងលើនោះឡើយ។ ស្ពាននេះមានប្រវែង ២,៤គីឡូម៉ែត្រ មានកម្ពស់ដល់ទៅ280,4ម៉ែត្រ ឆ្លងកាត់ទន្លេង Longjiang នៅច្រលងភ្នុំ។
ស្ពានបន្តោងខ្សែកាប់ នឹងមានរថយន្តចាប់ផ្តើមបើកបរឆ្លងកាត់នៅថ្ងៃតី១ខែឧសភាខាងមុខ អាចជួយកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរជាច្រើនម៉ោង។ ស្ពាននោះតភ្ជាប់ខេត្តជាច្រើននៅតំបន់និរតីនៃប្រទេសចិន ។
កន្លងមកចិនក៏ធ្លាប់បានសម្ពោធស្ពានខ្សែកាប់ជាច្រើន ដែលមានកំពស់ខ្ពស់កប់ពពក ដូចជាស្ពាន Didu ស្ថិតនៅខេត្តហូប៊េយ មានកម្ពស់ដល់ទៅ៤៧២ម៉េត្រប្រវែង1,2គីឡូម៉ែត្រ បានសម្ពោធកាលពីឆ្នាំ២០០៩៕
ប្រែសម្រួល៖ ម៉ែវ សាធី