រហូតមកដល់ពេលនេះ សមត្ថកិច្ចខេត្តកំពង់ស្ពឺមិនទាន់រកឃើញក្បាលសពជនរងគ្រោះនៅឡើយទេ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ រហូតមកដល់ពេលនេះសមត្ថកិច្ចបានស្វះស្វែងរកក្បាលសាកសពជនរងគ្រោះដែលត្រូវក្រុមឃាតកកាត់ឃើញនៅឡើយទេ។

សមត្ថកិច្ចនគរបាលស្រុកភ្នំស្រួចបានឲ្យដឹងថា ពេលនេះកម្លាំងជំនាញបាននិងកំពុងដុតដៃដុតជើងតាមរកក្បាលសាកសពជនរងគ្រោះគ្រប់ច្រកល្ហក់នៅក្នុងភូមិសាស្ត្រកើតហេតុ។ ករណីនេះសមត្ថកិច្ចជំនាញបានសន្និដ្ឋានថាជាករណីសម្លាប់ដោយចោទប្រកាន់ជនរងគ្រោះថាចេះឣំពើឣាបធ្មប់។ ពេលនេះកម្លាំងជំនាញកំពុងតែបើកការសុើបឣង្កេតយ៉ាងយកចិត្តទុកដាក់បំផុត។

មជ្ឈដ្ឋានពីប្រជាពលរដ្ឋសង្ឃឹមថា មិនយូរនោះទេសមត្ថកិច្ចជំនាញប្រាកដជាវែកមុខក្រុមឃាតកបានជាក់ជាមិនខានឡើយ។

សូមរំលឹកថាកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំវេលាម៉ោង១២ និង៣០នាទី ក្មេងៗឃ្វាលគោនៅចំណុចចំការរបស់ឈ្មោះ ឡុង ម៉េងស្រឺ (នៅភ្នំពេញ) គ្មានអ្នកចាំចំការទេ ភូមិថ្មី(ច្រកស្រអែម) ឃុំចំបក់ ស្រុកភ្នំស្រួច បានប្រទះឃើញ សាកសពដាច់ក្បាលក៏រាយការណ៍មកសមត្ថកិច្ចចុះទៅពិនិត្យ។ សពត្រូវបានស្គាល់មានឈ្មោះ សៅ ស៊ីវ អាយុ៦២ឆ្នាំ ភេទប្រុស នៅភូមិខាងលើករណីនេះ ជំនាញកំពុងចុះពិនិត្យស្រាវជ្រាវសង្ស័យថាគំនុំចោទលេីអំពេីអាបធ្មប់។

មានការលើកឡើងថា ក្រុមឃាតកធ្វើសកម្មភាពមានគ្នាចាប់ពី២នាក់ឡើងទៅទើបឣាចសម្លាប់ជនរងគ្រោះបាន។ ក្រុមឃាតកទំនងជាមាបគុំនុំជាមួយជនរងគ្រោះក្នុងរឿងឣ្វីមួយទើបឈានដល់ការសម្លាប់កាត់ក្បាលដូច្នេះ៕

IMG-20160423-WA0015

IMG-20160423-WA0011

ដោយ៖ សេនាស័ក្តិ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print