កាណាដា៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថាៈ នៅទីក្រុងម៉ុងរ៉េអាល់ ដែលជាទីកន្លែងចុងក្រោយនៃទស្សនៈកិច្ចជិត៣សប្តាហ៍ របស់ខ្ញុំនិងក្រុមការងារនៅសហរដ្ឋអាមេរិកនិងកាណាដា គឺមិនខុសពីទីក្រុងផ្សេងៗទៀតទេ ដោយខ្ញុំមានសេចក្តីរំភើបនិងសូមអរគុណដោយស្មោះ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់លោកអ៊ុំ ពូមីង បងប្អូនប្រជាជនខ្មែរ ចំពោះរូបខ្ញុំនិងក្រុមការងារ។
លោកបណ្ឌិតបន្តថាៈ លោកអ៊ុំ ពូមីង បងប្អូនប្រមាណ ៥០០នាក់ ដែលរស់នៅក្នុងទីក្រុងម៉ុងរ៉េអាល់ បានអញ្ជើញចូលរួមក្នុងកម្មវិធីក្នុងពីធីអាហារសាមគ្គីក្នុងលក្ខណៈមហាគ្រួសារខ្មែរ ដែលនេះបញ្ជាក់ពីស្មារតីសាមគ្គីគ្នាក្នុងនាមជាខ្មែរតែមួយ។
សូមបញ្ជាក់ដែរថា នៅទីនេះក៍មានការបំផុសនិងរៀបចំបងប្អូនបាតុករប្រមាណជាង ៥០នាក់ មកធ្វើបាតុកម្មប្រឆាំងការជួបជុំគ្នានេះផងដែរ ព្រមទាំងមាននាំមនុស្សមកពីទីក្រុងឡូវ៉ែល ប្រមាណ២០នាក់ ដើម្បីមកជួយធ្វើបាតុកម្មផង៕
ដោយ៖ សុខ ខេមរា