ខេត្តកំពង់ឆ្នាំង៖ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលអោយមនុស្សពីរនាក់ដែលជាប្តីប្រពន្ធនិងគ្នា បានស្លាប់យ៉ាងអណោចអាធម្ម ដែលករណីគ្រោះថ្នាក់ចរាចរណ៍គេសង្ស័យថា ជិះម៉ូតូទៅបុកគោយន្តដែលពុំមានភ្លើងបំភ្លឺ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងនៅវេលាម៉ោង៦ និង ៣០នាទីយប់ ថ្ងៃទី២២ ខែមេសាឆ្នាំ២០១៦ នៅតាមផ្លូវជាតិលេខ៥ ភូមិព្រៃតាមូង ឃុំផ្សារ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ។
ប៉ូលីសចរាចរាណ៍ស្រុកបរិបូរណ៍ បានអោយដឹងថា ជនរងគ្រោះដែលស្លាប់នេះ ប្តីឈ្មោះ សយ សារុន អាយុ៣៦ឆ្នាំ ចណែកឯប្រពន្ឋមានឈ្មោះ ម៉ម ចិន្តា អាយុ៣៨ឆ្នាំ ទាំងពីរនាក់មានទីលំនៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំ ក្រុងកំពង់ឆ្នាំង ។
សមត្ថកិ្ចចបានអោយដឹងថា នៅពេលកើតហេតុ ទាំងពីរនាក់ប្តីប្រពន្ឋបានជិៈម៉ូតូម៉ាកស៊ុយហ្ស៊ុយវីវ៉ា ពណ៌ខ្មៅ ពាក់សា្លកលេខ កំពង់ឆ្នាំង 1B.2779 ចេញពីភូមិឆ្នុកទ្រូ ស្រុកបរិបូរណ៌ ឆ្ពោះមកផ្ទះនៅភូមិផ្សារឆ្នាំង ដល់ប៉ុន្តែនៅពេលមកដល់ចំណុចកើតហេតុ ក៍មានគ្រោះថ្នាក់ចរាចរណ៍ បណ្តាលអោយប្តីប្រពន្ធទាំងនាក់នេះស្លាប់តែម្តង ។
សមត្ថកិច្ចនគរបាល បានអោយដឹងទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលអោយពីរនាក់ប្តីប្រពន្ធស្លាប់នេះ អាចបុកជាមួយគោយន្តកន្រ្តៃ នៅកន្លែងស្ងាត់នេះ ហើយនៅក្រោយពេលកើតហេតុ អ្នកបើកបរគោយន្តកន្រ្តៃបានបើករត់គេចខ្លួនបាត់តែម្តងទៅ ។
ហើយនៅក្រោយពេលកើតហេតុសពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកមកធ្វើបុណ្យ នៅផ្ទះស្ថិតនៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ៕
ដោយ៖ ចន្ថា