ស្រវឹងស្រាផងហើយខឹងនគរបាលចរាចរណ៍ផាកពិន័យ បង្ហូរសាំងដុតម៉ូតូចោល

ចែករំលែក៖

ខេត្តរតនគិរី÷បុរសម្នាក់ស្រវឹងស្រាផងនិងខឹងសម្បានគរបាលចរាចរណ៍ខេត្តផាកពិន័យ ក៏បង្ហូរសាំងចាក់ដុតម៉ូតូខ្លួនឯងចោល បង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ កាលពី​វេលា​ម៉ោង​ ៣​ និង​ ៤០ ​នាទី​រសៀល កាលពីថ្ងៃទី​ ១៧ ខែកុម្ភៈ ឆ្នាំ ​២០២២ តាមផ្លូវ​នៅ​ទល់មុខ​តារាង​បាល់​ចាស់ ស្ថិតនៅ​ក្នុងភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​។​

តាមសាក្សីនៅក្បែរ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា បុរស​ម្នាក់នេះ​ជិះ​ម៉ូតូ​ ១ ​គ្រឿង​ម៉ាក វេ​វឆ្លាម ក្នុងទិសដៅពី​ត្បូង​ទៅ​ជើង​ម។ លុះមកដល់​កន្លែងកើតហេតុ ត្រូវបាន​នគរ​បាលច​រា​ចរណ៍​ឃាត់ ខណៈ​បុរស​រូបនេះ​មិនមាន​ពាក់មួក​សុវត្ថិភាព​ និង​ម៉ូតូ​ក៏​អត់​មាន​ស្លាក​លេខ​ផងដែរ ហើយ​នគរបាល​ចរាចរណ៍​ក៏បាន​ផាកពិន័យ​មិនដឹងថា ​ចំនួន​ប៉ុន្មាន​នោះទេ ។

ក្រោយមក​ម្ចាស់​ម៉ូតូ​ក៏បាន​ដើរទៅ​ក្បែរ​ម៉ូតូ​របស់ខ្លួនហើយបាន​បង្ហូរ​សាំង​ដុត​ម៉ូតូ​តែម្តង​។​​ មន្ត្រីនគរបាល​ចរាចរណ៍​ខេត្ត បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បុរស​ម្នាក់នេះ ​បាន​ដុត​ម៉ូតូ​របស់ខ្លួន​ហើយ​នោះ ត្រូវបាន​នគរ​បាលច​រា​ចរណ៍​ឃាត់ខ្លួន​បញ្ជូនទៅ​ការិយាល័យ​នៃ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​សាកសួរ ធ្វើតេស្ត​រក​គ្រឿង​ស្រវឹង និង​សារធាតុ​ញៀន​។​ មន្ត្រីនគរបាលបានបញ្ជាក់ថាបុរសខាងលើមានជាតិស្រវឹងក្នុងខ្លួន។

មន្ត្រី​នគរបាល​ចរាចរណ៍​ខេត្ត​បានបញ្ជាក់​ថា បុរស​រូបនេះ​មានឈ្មោះ សុខ អាយុ​ជាង​ ៥០​ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ ៧​ មករា សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី មុខរបរ​កម្មករ​ដើរ​ដក​ដំឡូង​មី​។ រីឯម៉ូតូ​ដែល​ដុត​កម្ទេចចោល​នោះ ត្រូវនគរ​បាលច​រាច​រណ៍​យកមក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ខេត្ត​។​

បច្ចុប្បន្ន​ ត្រូវបាន​នគរបាល​ចរាច​រណ៍​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print