ទីតាំងបង្កប់ល្បែងភ្នាល់បាល់​ និងជល់មាន់តាមអនឡាញ​​ ដ៏ធំក្នុងហាងតូតូកាហ្វេ​ ជាប់ផ្លូវ២១៧​ សង្កាត់ស្ទឹងមានជ័យទី២​ កំពុងបេីកដំណេីរការយ៉ាងរលូនមិនរំខានដល់សមត្ថកិច្ច

ចែករំលែក៖

​ ភ្នំពេញ​ ៖​ ទីតាំងហាងតូតូកាហ្វេ​ មួយកន្លែងជាប់ផ្ទះអតីតចៅសង្កាត់ស្ទឹងមានជ័យទី១​ តាមបណ្ដោយផ្លូវ២១៧​ ក្នុងសង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ​ កំពុងបេីកល្បែងភ្នាល់បាល់​ និងជល់មាន់តាមអនឡាញ​ យ៉ាងរលូន​ មិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចនោះឡេីយ​ ខណៈបច្ចុប្បន្ននេះ​ជំងឺកូវីដ-១៩បម្លែងថ្មី​ (អូមីក្រុង)​ កំពុងវាយលុកទូរទាំងរាជធានី​,ខេត្ត​ ក្នុងប្រទេសកម្ពុជា​ ។

​ ដូច្នេះហេីយពលរដ្ឋទទូចស្នេីឲ្យអាជ្ញាធរមានសមត្ថកិច្ចខណ្ឌមានជ័យ ដែលមានលោក​ វរសេនីយ៍ទោ អ៊ុក បូនីន​ អធិការខណ្ឌទេីបឡេីងមកកាន់តំណែងថ្មីៗ​ ជួយបេីកការស្រាវជ្រាវ​ឆ្មក់បង្ក្រាបទីតាំងខាងលេីនេះផង​ ដេីម្បីចូលរួមបង្កា​រ​ ទប់ស្កាត់​ នៃការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩​ បម្លែងថ្មីអូមីក្រុង​ និងដេីម្បីភូមិ​ សង្កាត់​ ខណ្ឌ​ គ្មានអំពេីចោរកម្ម​ លួច​ ឆក់​ ប្លន់​ ក្នុងមូលដ្ឋាន​ ។

​ ពាក់ព័ន្ធ​និងទីតាំងបេីកល្បែងខុសច្បាប់ខាងលេីនេះ​ ក្រុមការងារមជ្ឈមណ្ឌល​ កាសែតនគរវត្ត​ និងនគរដ្រេហ្កន​ បានធ្វេីការសាកសួរទៅលោកវរសេនីយ៍ទោ​ អ៊ុក​ បូនីន​ អធិការនគរបាលខណ្ឌមានជ័យ​ តាមរយៈ​ Telegram និងតាមរយៈ​ messenger ផងដែរ​ តែមិនមានការឆ្លេីយតប​ ។

​ គួររំលឹកថា​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ក៏ធ្លាប់បានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហា គ្រឿង ញៀន ល។ល។ ព្រោះថា បញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារលែងល្បែងសង ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាព សុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»៕

...

ដោយ​ ៖​ ជីម​ ភារ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print