ភ្នំពេញ៖ កម្លាំងចម្រុះគណៈបញ្ជាការឯកភាពខណ្ឌចំការមនចុះបង្ក្រាបទីតាំងបើកហ្គេមបាញ់ត្រីមួយកន្លែង ឃាត់ខ្លួន មនុស្ស៣នាក់ យកទៅសាកសួរ។
ការបងការបង្ក្រាបទីតាំងបើកហ្គេមបាញ់ត្រីដែលមានយីហោ «ថ្ងៃជោគជ័យ ទីក្រុងគំនូរជីវចល» បានធ្វើឡើង កាលពីម៉ោង ៧ និង ៣០នាទី យប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ តាមបណ្ដោយផ្លូវលេខ៧៦ ក្រុម១៤ សង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន។
សមត្ថកិច្ចនគរបាលខណ្ឌចំការមនបានឲ្យដឹងថាប្រតិបត្តិការបង្ក្រាបទីតាំងល្បែងសុីសងនេះ គឺកម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌចំការមន ដឹកនាំបញ្ជាពីលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងមានការដឹកនាំចុះផ្ទាល់ដោយលោក កែវ សំណាង អភិបាលរងខណ្ឌ ចំការមន បានដឹកនាំកម្លាំងចម្រុះ នៃអធិការនគរបាល ខណ្ឌចំការមន បានចុះបង្ក្រាបទីតាំងបើកហ្គេមបាញ់ត្រី ដែលជាល្បែងស៊ីសងខុសច្បាប់ ដោដោយឃាត់ខ្លួនមនុស្ស៣នាក់ ក្នុងនោះ មានស្រី ២នាក់ផងដែរ។
សមត្ថកិច្ចយើងបានឲ្យដឹងទៀតថា បន្ទាប់ពីកម្លាំងចុះបង្ក្រាបហើយ សមត្ថកិច្ចរួមទាំងអាជ្ញាធរ មិនបានដកហូតវត្ថុតាង ដូចជាទូហ្គេមបាញ់ត្រី និងទូរហ្គេម លេងកំសាន្តផ្សេងៗ នោះទេ ដោយអាជ្ញាធរ សម្រេចបិទឃ្លុំបេទីតាំងនោះ ជាបណ្ដោះអាសន្ន។ ចំណែកបុរស និងនារី ចំនួន ៣នាក់ ដែលជាអ្នកមើលការខុសត្រូវ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ