ម្ដាយជាប់រវល់ធ្វើការងារទុកកូនរត់លេងមុខផ្ទះភ្លេចខ្លួនលង់ទឹកបៀរស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្មេងស្រីអាយុទើប១ខួប១០ខែម្នាក់បានរអិលជើងធ្លាក់ចូលក្នុងទឹកបៀរខាងក្រោយផ្ទះបង្កការភ្ញាក់ផ្អើលដល់ឪពុកម្ដាយនិងអ្នកភូមិនាំគ្នាជួយសង្គ្រោះលើកដាក់លើគោកធ្វើចលនាដៃជើងអកុសលហួសពេលទៅហើយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី២៤ខែកុម្ភះឆ្នាំ២០២២ស្ថិតនៅភូមិត្រពាំងត្បាល់ ឃុំមុខដា ស្រុករមាសហែក។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាក្មេងស្រីខាងលើមានឈ្មោះឃិន ស្រីពៅ អាយុ០១ឆ្នាំ១០ខែមានឪពុកឈ្មោះ ឃិន ចន្នី អាយុ២៥ឆ្នាំ និងម្ដាយឈ្មោះរ៉េត រីណា អាយុ២៩ឆ្នាំ រស់នៅភូមិត្រពាំងត្បាល់ ឃុំមុខដា ស្រុករមាសហែក។

តាមអ្នកភូមិបានអោយដឹងថាមុនកើតហេតុគេឃើញម្ដាយក្មេងស្រីបានដាក់នៅមុខផ្ទះអោយរត់លេងដូចសព្វដងខណះជាប់រវល់ធ្វើកិច្ចការបោសសំអាតនិងដាំស្លរធ្វើម្ហូប។

ក្រោយមកស្រាប់តែមានការភ្ញាក់ផ្អើលថាកូនស្រីបានលង់ទឹកបៀរខាងក្រោយផ្ទះចំងាយ១០ម៉ែត្របង្កភ្ញាក់ផ្អើលដល់ឪពុកម្ដាយនិងអ្នកភូមិនាំគ្នាជួយសង្គ្រោះលើកដាក់លើគោកធ្វើចលនាដៃជើងអកុសល ហួសពេលទៅហើយ។

បើតាមសមត្ថកិច្ចបានអោយដឹងថាក្រោយពីមានសេចក្ដីរាយការណ៏ភ្លាមសមត្ថកិច្ចនគរបាលស្រុកសហការជាមួយនគរបាលប៉ុស្ត៏រដ្ឋបាលនិងគ្រូពេទ្យបានមកពិនិត្យសពពិតជាស្លាប់ដោយរអឹលជើងលង់ស្លាប់ប្រាកដមែន។

បច្ចុប្បន្នសពក្រោយពីសមត្ថកិច្ចផ្នែកជំនាញធ្វើកំណត់ហេតុរួចបានប្រគល់ជូនក្រុមគ្រួសារបូជាធ្វើបុណ្យតាមប្រពៃណីទាំងក្ដុលក្ដួលនិងសោកសង្រេងបំផុត៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print