យកប្រាក់គេម្នាក់៥ម៉ឺន ម្នាក់១១ម៉ឺនដុល្លារអាមេរិកថាទៅប្រមូលទិញដំឡូងមី ដូចយកទិញខ្យល់ជាប់ចោទពីបទ.ឆបោក

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ និងស្រ្តីម្នាក់ អះអាងថាជាអ្នកបកបមុខរបររកស៊ីទិញលក់ដំឡូងមី កាលពីព្រឹកថ្ងៃ ទី២៤ មេសាត្រូវបានសមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនតាមដីការបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពាក់ព ន្ធពីបទ.ឆបោក ។

បុរសឈ្មោះ ចន្ទ័ រ៉ាសុធ្ធ ៣១ឆ្នាំ រស់នៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូន កែង ខេត្តតាកែវ ចំណែកស្រី្តឈ្មោះ សរ ម៉ាលី អាយុ៥១ឆ្នាំ អាស័យដ្ឋននៅផ្ទះលេខ៤៥E0 ផ្លូវ លេខ២៧១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ នៅសាលាដំបូងរាជធានីភ្នំ ពេញ ត្រូវបានដឹងថាបុរស និងស្ត្រី២នាក់នោះ រងនូវពាក្យបណ្តឹងម្ចាស់ប្រាក់តែមួយ ដែលយក លុយថាទៅប្រមូលទិញដំឡូងឲ្យគេ ។

តាមពាក្យបណ្តឹងឲ្យដឹងថា បុរសឈ្មោះ ចន្ទ័ រ៉ាសុធ្ធ រងនូវបណ្តឹងឆបោក.លើទឹកប្រាក់៥ម៉ឺនដុល្លារអាមេរិក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣ មិនា ២០១៤ ដែលឈ្មោះនេះបានយកប្រាក់៥ម៉ឺនដុល្លារ ថាទៅទិញដំឡូងមីឲ្យដើមបណ្តឹង តែបែជាគេចខ្លួនបាត់ ខុសពីកិច្ចសន្យា ។ រីឯស្រ្តីឈ្មោះ សរ ម៉ាលី ជាប់ពាក់ពន្ធបទ.ឆបោក ប្រាក់ដើមបណ្តឹងចំនួន១១ម៉ឺនដុល្លារអាមេរិក ប៉ុន្តែឈ្មោះសរ ម៉ាលី បានទទួលយកប្រាក់សុទ្ធតែចំនួន៤៥.០០០ដុល្លារទេ ចំណែក ៦៥.០០០ដុល្លារទៀត ទទួលយកជាសែកពីដើមបណ្តឹងទៅបើកនៅធនាគារតាមដំណាក់កាល ។ បទល្មើសនេះជនជាប់សង្ស័យ ក៏បានប្រព្រឹត្តនៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ មិនា ២០១៤ ដូចគ្នាដែរ ។

បុរសឈ្មោះ ចន្ទ័ រ៉ាសុធ្ធ ត្រូវបានសមត្តកិច្ចនគរបាលព្រហ្មទណ្ឌបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញនៅពីព្រឹកថ្ងៃទី ២៤ មេសា បន្ទាប់ពីឃាត់ខ្លួន តាមដីការបង្គាប់ឲ្យនាំន្លួនរបស់ លោកលោកចៅក្រមស៊ើបសួរ ។ នៅពេលនាំខ្លួនជូនដល់លោកចៅក្រម ឈ្មោះចន្ទ័ រ៉ាសុធ្ធ បានដាក់តំកល់ប្រាក់ធានាខ្លួនចំនួន៧.០០០ដុល្លារ និងប្លង់ដី១កន្លែង បានលោកចៅក្រមឯក ភាពជាមួយដើមបណ្តឹងសម្រេចអនុញ្ញាតិឲ្យវិលទៅប្រកមមុខរបររកស៊ីធម្មតាវិញ ។ ចំណែក ឈ្មោះសរ ម៉ាលី ឃាត់ខ្លួនទុកនៅកន្លែងសមត្តកិច្ចមួយយប់ព្រឹកថ្ងៃទី ២៥ បាននាំជួនលោក លោកចៅក្រមសម្រេច ។

តាមមេធាវីដើមបណ្តឹងបានឲ្យដឹងបន្តថា បុរសនិងស្រ្តី២នាក់នេះ ក្នុងអំឡុងឆ្នាំ ២០១៤ បានទៅយកប្រាក់ដូចរៀបរាប់ខាងលើពីកូនកូនក្តីរបស់លោកថាយកទៅ ដើរប្រមូលទិញដំឡូងឲ្យម្ចាស់ប្រាក់ ។ លុះពេលពួកគាត់បានលុយដល់ដៃហើយគេចវេសពី កិច្ចសន្យា ពោលគឺដំឡូងក៏អត់ ប្រាក់ក៏មិនប្រគល់ឲ្យវិញទើបដើមបណ្តឹងសម្រេចចិត្តប្តឹងពីបទ.ឆបោក ដើម្បីឲ្យសមត្តកិច្ចចាត់ការតាមនិតិវិធី ៕​

image2096

ដោយ៖​ សហការី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print