ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវកំលាំងសមត្ថកិច្ចខណ្ឌសែនសុខធ្វើការឃាត់ខ្លួនពីបទប៉ុនប៉ងលួច។
ការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ នៅចំណុចស្ថានីយ៍ប្រេងឥន្ធៈកាល់តិច ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យទី១-ឈ្មោះ សេក ចាន់ធី ភេទប្រុស អាយុ១៨ឆ្នាំ និងទី២-ឈ្មោះ ហេង សម្បត្តិ ភេទប្រុស អាយុ៣៣ឆ្នាំ អ្នកទាំង២មានមុខរបរមិនពិតប្រាក ស្នាក់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុននិងឃាត់ខ្លួនជនសង្ស័យខាងលើគឺកំលាំងអន្តរាគមន៍បានធ្វើការល្បាតនៅចំណុចខាងលើក៍ប្រទះឃើញពួកគេបណ្តើម៉ូតូ១គ្រឿងម៉ាកស៊ុយសុីគីឡេតគ្មានស្លាកលេខគួឲ្យសង្ស័យក៍ឃាត់ត្រួតពិនិត្យ ហើយរកឃើញមានដែកលួសកែឆ្នៃសម្រាប់ឆ្កិះចំនួន២ ឧប្បករណ៍សម្រាប់កាច់សោរកម៉ូតូចំនួន២ សោរជញ្ជៀលេខ៨ចំនួន២ និងឧប្បករល្មើសមួយចំនួនទៀត ទើបឃាត់ខ្លួនយកមកសាកសួរតែម្តង។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ តុង សីហា