ដកឌុយកំសៀវដាំទឹកឆក់ស្លាប់បុរសម្នាក់នៅស្រុកត្បូងឃ្មំុ

ចែករំលែក៖

ខេត្តត្បូងឃ្មំុៈ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែក ដោយសារឆក់ខ្សែភ្លើង ក្នុងពេលដែលជនរងគ្រោះទៅដកឌុយកំសៀវដាំទឹក។ ហេតុការនេះកើតឡើងនៅម៉ោង៨ៈ៣០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នៅផ្ទះជនរងគ្រោះស្ថិតក្នុងភូមិអង្គរដា ឃំុស្រឡប់ ស្រុក_ខេត្តត្បូឃ្មំុ។ តាមរបាយការរបស់សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះ ឈ្មោះ កូប អែលភេទប្រុស អាយុ៦៧ឆ្នាំ ប្រពន្ធ ឈ្មោះ កូប ស្មះ អាយុ៦៧ឆ្នាំ មានកូន៤នាក់ រស់នៅក្នុងភូមិ_ឃំុខាងលើ។ សមត្ថកិច្ចបានបន្តថា ខណះពេលដែលជនរងគ្រោះ ដាំទឹកដោយកំសៀវអគី្គសនី ពេលទឹកពះុក៏ទៅដកព្រីភ្លើង ក៏ឆក់ដួលទៅលើកំសៀវ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រុងសួងសង្រ្គោះពេលទៅដល់ជនរងគ្រោះបានស្លាប់តែម្តង។ ករណីនេះក្រោយត្រួតពិនិត្យសមត្ថកិច្ចបានប្រគល់សពទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕​

image image image image

ដោយៈ​ វណ្ណះ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print