ស្តាប់អតិថិជន​ និយាយពីក្រុមហ៊ុន​ បុរីប៉េង​ ហួ៊ត​ ធ្វើកិច្ចសន្យាល្បិចខ្សែលើ​ ហើយបកអាក្រាធម៉ាកប់ៗមាត់តែម្តង

ចែករំលែក៖

ភ្នំពេញៈ​ នេះគ្រាន់តែករណីកុងត្រាមួយឃើញថា​ ខាងក្រុមហ៊ុនបុរី​ ប៉េង​ ហួត​ សុីខ្សែលើប៉ុណ្ណឹងហើយ​ៗ​ អតិថិជនឆ្អែតចិត្ត​ រហូតដល់សសេរលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក​ អោយមនុស្សនឹងមិត្តភ័ក្រ្តជាច្រើនទៀតទទួលបានព័ត៍មានល្បិចខ្សែលើរបស់ក្រុមហ៊ុនបុរីប៉េង​ ហួត​ ពិតជារកសុីមិនស្មោះត្រង់ជាមួយអតិថិជន​ ។
រឿងនឹងបែបមិនទាន់ធំឬឈឺចាប់ប៉ុន្មានទេមើលទៅ? សំខាន់ពេលទទួលទិញសំណង់ហើយ​ ទើបឆ្អែតចិត្តប្រសិនប្រឈមនឹងផ្ទះល្វែង​ វីឡា​ វីឡាកូនភ្លោះជាដើម​ ជាសំណង់មានតែសោភ័ណភាព​ តែគ្មានគុណភាព​ ដូចជា​ ងាយ​ ស្រុត​ ប្រេះស្រាំ​ ការ៉ូប៉ោងផ្ទុះ​ ពិដានជ្រាបទឹក​ ការ៉ូឡាផុងប៉ោង​ បន្ទប់អនាម័យស្ទះនេះជាដើម? ព្រោះមានអតិថិជនធ្លាប់ហែលការឈឺចាប់ជាមួយក្រុមហ៊ុនសំណង់បុរីប៉េង​ ហ៊ួត​ រួចទៅហើយ។ នេះមិនទាន់គិតដល់សំណង់ខ្លះឋិតក្នុងដីមានទំនាស់​ រំលោភយកដីសាធារណៈរបស់រដ្ឋ​ ឃុបឃិតជាមួយអាជ្ញាធរ​ ជំនាញនោះផង​ អាចធ្វើអោយអតិថិជនមានបញ្ហាប្រឈមនឹងបណ្តឹងថ្ងៃណាមួយ?
ខាងក្រោមនេះជាការលើកឡើងពីសំដីអតិថិជន​ បាននិយាយពីក្រុមហ៊ុនបុរី​ ប៉េង​ ហ៊ួត​ បែបឈឺចិត្តពេក​ ទើបដាក់ម៉ាកប់ៗមាត់តែម្តងដូចនេះ..
ថ្ងៃនេះទៅ បុរីប៉េងហ៊ួត និយាយពីរឿងកុងត្រាផុតកំណត់ ១៨ខែហើយ តើលោកធ្វើយ៉ាងម៉េចទៀត?

= ខ្ញុំសុំពន្យារ ២ខែទៀត
= ចុះបើ ២ខែទៀតមិនហើយ
= ខ្ញុំធានាថាហើយ
= ចុះបើមិនហើយ
= បុរីមានគោលការណ៍សងអោយបង ១ថ្ងៃ/៣$

😂😂😂 ឱខ្ញុំអើយខ្ញុំ មិចក៏ថោកម្លេះ អោយ ៣$/១ថ្ងៃ ដល់ពេលអតិថិជនយឺតវិញ ១ថ្ងៃ/១.៥% ដែលប្រាក់នៅសល់។

ចង់សួរអាមេប៉េងហ៊ួតនឹងថា អតិថិជនឯងគ្រប់គ្នាសុទ្ធតែក្របីមែន ហើយឯងអីក៏មើលងាយគេម៉េសហា គេទិញផ្ទះឯងតម្លៃរាប់មឺុនដុល្លារ ឯងសងគេ ១ថ្ងៃ/៣ដុល្លារ ។ កាលទិញអ្នកលក់ ១២ខែ យ៉ាងយូរដល់ពេលធ្វើកុងត្រា ១៨ខែ យ៉ាងយូរដល់ពេលអត់ហើយ ២ខែ ទៀតយ៉ាងយូរ
ដល់ពេលអត់ហើយទៀត ៣$/១ថ្ងៃ៕​

image

ដោយ​ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print