ជនសង្ស័យ៤នាក់ប្រដាប់ដោយកាំភ្លើងខ្លី១ដើមភ្ជង់ប្លន់យកម៉ូតូសង់សេ១២៥សេ៊រី០១៣ពីបុរសម្នាក់បានសម្រេច

ចែករំលែក៖

ភ្នំពេញ: ជនសង្ស័យមួយក្រុមមានគ្នា៤នាក់ ប្រដាប់ដោយកាំភ្លើងខ្លី១ដើម បានធ្វើសកម្មភាពភ្ជង់ប្លន់ យកម៉ូតូសេ១២៥ ស៊េរី០១៣ ពីបុរសម្នាក់បានសម្រេច ហើយគេចខ្លួនដោយសុវត្ថិភាព ហើយក្រោយពេលកើតហេតុជាងមួយម៉ោងទើបប៉ូលីសខណ្ឌសែនសុខចាប់ផ្តើមផ្អើលរកជនរងគ្រោះមកធ្វើកំណត់ហេតុ កំណត់មុខសញ្ញា ។

ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ នៅ សំអុល ភេទប្រុសអាយុ 21 ឆ្នាំ មុខរបរនិសិ្សតស្នាក់នៅភូមិឈូកវ៉ា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ចំណែកម៉ូតូក្រុមចោរប្លន់បានសម្រេចនោះ ម៉ាក ហុងដារឌ្រីមសង់សេ១២៥ ពណ៍ខ្មៅសេ៊រី ០១៣ពាក់ស្លាកលេខកំពង់ចាម 1L-3199។

តាមប្រភពពត៍មានពីជនរងគ្រោះបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ រូបគេបាន ទើបនឹងចេញពីញាំុស៊ុបនៅហាងម្តុំផ្សារឈូកមាស ផ្លូវ២០១១ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ បន្ទាប់ពីហូបចប់សព្វគ្រប់រួចហើយមក បានជិះម៉ូតូត្រលប់ទៅផ្ទះវិញតាមបណ្តោយផ្លូវ ២០១១ ទិសដៅពីត្បូងទៅជើង ខណៈមកដល់មុខផ្ទះល្វែង បុរីពិភពថ្មី ម្តុំសាលាមុំ ក៏មានជនសង្ស័យ៤នាក់ ជិះ២គ្រឿង មួយគ្រឿងMSXពណ៍ស មិនចាំស្លាកលេខ រីឯមួយគ្រឿងទៀតម៉ាកហុងដារសេ១២៥ពណ៍ ខ្មៅមិនចាំស្លាកលេខ ជិះតាមមកពីក្រោយ ហើយគៀរម៉ូតូរបស់គេអោយឈប់ហើយជនសង្ស័យម្នាក់ក្នុងចំណោម៤នាក់ដែលជិះ សង់សេ១២៥ បានចុះពីម៉ូតូដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក ពីចង្កេះមកភ្ជង់ជនរងគ្រោះ ហើយឃើញដូច្នេះជនរងគ្រោះបានផ្តួលម៉ូតូរត់ចេញដោយមិនបានដកសោរ ភ្លាមក្រុមចោរម្នាក់បានលើកម៉ូតូជិះយកទៅបានដោយសុវត្តិភាព។
បន្ទាប់ពីកើតហេតុភ្លាម មានកំលាំង ប៉េអ៊ឹម (PM) ខណ្ឌសែនសុខចេញស្ទាក់តាមគោលដៅ និងមកសួរនាំជនរងគ្រោះធ្វើកំណត់ហេតុដើម្បូីកំណត់មុខសញ្ញា តែដោយឡែកខាងកំលាំងប៉ូលីស បន្ទាប់ពីកើតហេតុជាងមួយម៉ោងទើបចាប់ផ្តើមផ្អើលប្រកាសតាមវិទ្យូទាក់ទង ថែមនេះទៀតជនរងគ្រោះភ្លាមៗបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិក្រាំងធ្នង់ តែប៉ុស្តិបានបិទទ្វា ទើបរងចាំស្អែកមកដាក់ពាក្យបណ្តឹងម្តងទៀត៕

image

សុខាសែនជ័យ

111

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print