ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់សិស្សនិស្សិត សាកលវិទ្យាល័យធនធានមនុស្ស។
សិស្សនិស្សិត ដែលត្រូវទទួលសញ្ញាបត្រក្នុងព្រឹកនេះរួមមាន ជូនសិស្សថ្នាក់វិជ្ជាជីវៈ និស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដែលពិធីប្រគល់ធ្វើឡើងនេះនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។
កម្មវិធីនឹងត្រូវចាប់ផ្តើមនៅម៉ោង 8:00 ព្រឹក៕
ដោយ៖ សុខ ខេមរា
...