កងកម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មើរជើងលេខ៥១ ចុះការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ : នៅថ្ងៃសុក្រ ១៤ កើត ខែចេត្រ ឆ្នាំខាល ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មេីរជេីងលេខ៥១ បានចាត់តាំងកម្លាំងអន្តរាគមន៍ចុះការពារសន្តិសុខសណ្តាប់ធ្នាប់កន្លែងកំសាន្ត នៅតាមវត្តអារាម និងតំបន់រម្មណីដ្ឋានមួយចំនួន អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។

សូមបញ្ជាក់ថា កងកម្លាំងអន្តរាគមន៍របស់ កងពលតូចថ្មើរជើងលេខ៥១ បានចេញបេសកម្មការពារសុវត្ថិភាព និងថែរក្សាសណ្តាប់ជូនប្រជាពលរដ្ឋ នៅតាមវត្តអារាម និងតំបន់រម្មណីដ្ឋាន តាមសំណូមពរអាជ្ញាធរមូលដ្ឋាន ដោយសហការ ជាមួយកងម្លាំង កងរាជអាវុធហត្ថ នគរបាល ប្រជាការពារ និងអាជ្ញាធរមូលដ្ឋាន ធានាបាននូវភាពសប្បាយរីករាយអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

គួរកត់សំគាល់ថា ក្រោយពីប្រទេសកម្ពុជា ទទួលរងផលប៉ះពាល់ដោយវិបត្តិជំងឺឆ្លងកូវីដ១៩ និងផ្អាករៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរយះ២ឆ្នាំកន្លងមក ឆ្នាំនេះប្រជាពលរដ្ឋបានសប្បាយរីករាយ ធ្វើដំណើរកំសាន្ត ប្រកបដោយ ស្នាមញញឹម ក្រោមម្លប់សន្តិភាព និងនយោបាយឈ្នះឈ្នះ ដែលជាមរតក មិនអាចកាត់ថ្លៃបាន របស់ម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ស្ថិតនៅក្នុងបរិការណ៍នេះដែរ កងកម្លាំងទាំងអស់ និងប្រជាពលរដ្ឋ បាចូលរួមនុវត្តវិធានការបង្ការ ការពារ តាមវិធានការក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ បានជាប់ជាប្រចាំ ដេីម្បីបង្កាជំងឺកូវីដ-១៩៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print