ខេត្តកែប : រដ្ឋបាលខេត្តក្រុងកែប នៅព្រលប់ថ្ងៃទី១៥ ខែមេសានេះ បានបញ្ជាក់អោយដឹងថា, នៅថ្ងៃសុក្រ ទី១៥ ខែមេសា ឆ្នាំ២០២២ ត្រូវជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ គ.ស ២០២២ ខេត្តកែប បានទទួលភ្ញៀវទេសចរជាតិ និងបរទេស អញ្ចេីញមកសម្រាកលំហែកម្សាន្ត នៅតាមបណ្ដារមនីយដ្ឋាននានាទូទាំងខេត្ត មានចំនួន៤៤,៥២៩នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិចំនួន៤៤,១៨១នាក់ ភ្ញៀវទេសចរបរទេសចំនួន៣៤៨នាក់។
សូមបញ្ជាក់ថា, + សម្រាប់មធ្យោបាយធ្វើដំណើរដោយរថយន្តសរុបចំនួន៤,៤១៥គ្រឿង ក្នុងនោះ រថយន្តតូចចំនួន២,៨៦៥គ្រឿង រថយន្តមធ្យមចំនួន១,៥០៥គ្រឿង និងរថយន្តធំចំនួន៤៥គ្រឿង។
សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ម្សិលមិញនេះ ខេត្តកែប បានទទួលភ្ញៀវទេសចរជាតិ និងបរទេស សរុបចំនួន២៥,៥០៣នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិមានចំនួន២៥,២៨៩នាក់ និងភ្ញៀវទេសចរបរទេសមានចំនួន២១៤នាក់៕
ដោយ : សិលា