ខេត្តបន្ទាយមានជ័យ : នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ក្រោមការចង្អុលបង្ហាញពីលោក ឧត្តមេសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ ចាត់តាំងលោក វរសេនីយ៍ទោ វិញ ស៊ីដូ នាយសេនាធិការរង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ចុះជួយរៀបចំសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ តាមដងផ្លូល ក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលក្នុងភូមិសាស្រ្តខេត្តរៀបចំជាច្រើនកន្លែង ជាពិសេសគឺក្រុងសិរីសោភ័ណ ។
គួររំលឹកផងដែលថាក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ បានរៀបចំសង្រ្កានអបអរសាទរបុណ្យចូលឆ្នាំថ្មី ឃើញថាមានប្រជាពលរដ្ឋចូលរួមជាយ៉ាងច្រើនកុះករ ទាំងនៅតាមកន្លែងដែលបានរៀបចំ ជាពិសេសតាមដងផ្លូវដងផ្លូវជាតិលេខ៥ លេខ៦ លេខ៥៦ ក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ បណ្តាអោយកកស្ទះចរាចរណ៍ដោយអន្លើ តាមបណ្តោយផ្លូវទាំង៣ខ្សែខាងលើ។កម្លាំងអន្តរាគមន៍ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានជួយចរាចរណ៍ ក៏ដូចណែនាំការលែងកំសាន្តរបស់ប្រជាពលរដ្ឋអោយគោរពតាមប្រពៃណីទំនៀមទំលាប់របស់ដូនតាយើងដែរបានបន្សល់ទុករហូតដល់សព្វថ្ងៃនេះ ។
សូមបញ្ជាក់ផងដែលថា ការរៀបចំពិធី សង្រ្កានអបអរសាទរបុណ្យចូលឆ្នាំថ្មី គឺធ្វើឡើងចំនួន ៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២៕
ដោយ : សហការី