សម្តេចតេជោ អញ្ជើញលេងល្បែងប្រជាប្រិយ (វាយក្អម) យ៉ាងសប្បាយរីករាយ នៅឆ្នេរអូរឈេីទាល ក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ : សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញលេងល្បែងប្រជាប្រិយ (វាយក្អម) យ៉ាងសប្បាយរីករាយ នៅឆ្នេរអូរឈេីទាល ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ត្រូវជាថ្ងៃទី២ នៃពិធីបុណ្បចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

វត្តមានសម្តេចតេជោ ហ៊ុនសែន អញ្ជើញលេងល្បែងប្រជាប្រិយ (វាយក្អម) បញ្ជាក់អោយឃើញថា, សម្តេចតេជោ ទើបមានពេលទំនេរ ដើម្បីអញ្ជើញមកសប្បាយរីករាយ ជាមួយក្រុមគ្រួសារ និងជាមួយប្រជាពលរដ្ឋ លក្ខណៈបែបសាមញ្ញបំផុត និងបញ្ជាក់ថា, ប្រទេសជាតិ មានសន្តិភាព រីកចម្រើន ក្នុងក្របខណ្ឌទូទាំងប្រទេស។
សូមបញ្ជាក់ថា, ក្រោយពេលខកខានមិនបានប្រារព្ធបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ២ឆ្នាំ កន្លងទៅ ដោយសារជំងឺកូវីដ-១៩ រាតត្បាត ទើបឆ្នាំនេះ បងប្អូនប្រជាពលរដ្ឋ បានសប្បាយ រីករាយ គ្រប់ទីកន្លែង ប្រកបដោយ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្រោមការយកចិត្តទុកដាក់ ពីអាជ្ញាធរ សមត្ថកិច្ច ២៤ម៉ោងលើ២៤ ម៉ោង ។
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រលប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ បានបង្ហោះលើផេកផ្លូវការ របស់លោកថា, សម្ដេចតេជោ​ រីករាយ​ ល្បែងប្រជាប្រិយវាយក្អម​ លេីឆ្នេរអូរឈេីទាល អបអរឆ្នាំថ្មី​ ។
លោកអភិបាលខេតសូមជូនពរ​ ប្រិយមិត្ត​ រីករាយ​ សុខសប្បាយ​ សុភមង្គល​ គ្រប់ក្រុមគ្រួសារ​ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print