ឆ្លងចរន្តអគ្គិសនីផ្ទះពលរដ្ឋមួយខ្នងត្រូវអគ្គីភ័យលែបត្របាក់ទាំងខូចខាតស្រុង

ចែករំលែក៖

ខេត្តកណ្ដាល៖ ផ្ទះពលរដ្ឋមួយខ្នង និងរថយន្ត២គ្រឿងរួមទាំងម៉ូតូ៣គ្រឿងទៀត ត្រូវអគ្គិភ័យលែបត្របាក់ខូចខាតទាំងស្រុង ដោយសារឆ្លងចរន្តអគ្គិសនីវេលាម៉ោង២៣និង៣០នាទី​ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២.ស្ថិតក្នុងភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ផ្ទះដែលរងការខូចខាតមានទំហំ៦ម៉ែត្រx៩ម៉ែត្រ ធ្វើអំពីឈើលើថ្មក្រោមដំបូលប្រក់ក្បឿងជារបស់ឈ្មោះឱ ធារិទ្ធ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរមេផ្ទះ។ចំណែកសម្ភារៈខូចខាតរួមាន: ឆេះរថយន្តចំនួន០២គ្រឿង ម៉ាក Toyota camry 2014 ពណ៍ទឹកប្រាក់មួយគ្រឿងទៀតម៉ាកToyota camry 1992 ពណ៍ស្លែ,​ឆេះម៉ូតូចំនួន០៣គ្រឿងខូចខាតទាំងស្រុងនិងសម្ភារៈប្រើប្រាស់ក្នុងផ្ទះទាំងស្រុង។
ប្រភព​ដដែលបន្តថា​ បន្ទាប់ពីកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទទួលបានព័ត៍មានថា មានករណីអគ្គីភ័យឆេះផ្ទះពលរដ្ឋ ភ្លាមនោះកម្លាំងប៉ុស្តិ៍ក៏បានរាយការណ៍ទៅកម្លាំងអន្តរាគមន៍ក្រុងតាខ្មៅ​ និងកម្លាំងការិយាល័យពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្ត ចុះអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ២គ្រឿង ប្រើប្រាស់អស់ទឹក៣រថយន្ត ទើបភ្លើងរលត់ជាស្ថាពរ.នៅវេលាម៉ោង០១និង០០នាទី រំលងអាធ្រាតឆ្លងចូលថ្ងៃ២៣​ ខែមេសា.ឆ្នាំ២០២២៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print