សម្តេចតេជោ ហ៊ុន សែន ៖ បងប្អូនយើងបែកគ្នាដោយពុំបានលាគ្នា និងនិយាយជាមួយគ្នាសូម្បីមួយម៉ាត់

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ បានសរសេរសារយ៉ាងខ្លី និងក្តុកក្តួលបំផុត ចំពោះមរណភាព លោក ហ៊ុន ណេង ដែលត្រូវជាងបងប្រុសបង្កើត។
សម្តេចតេជោ ហ៊ុន សែន បានសរសេរថា, បងប្អូនយើងបែកគ្នាដោយពុំបានលាគ្នានិងនិយាយជាមួយគ្នាសូម្បីមួយម៉ាត់។
សម្តេចតេជោ បានមានប្រសាសន៍បន្តថា, បែកគ្នាលើកនេះបែកជារៀងរហូតហើយ មិនអាចជួបគ្នាវិញបានទេ។
សូមបញ្ជាក់ថា : ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា និងជាបងប្រុសរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលមរណភាព ដោយជំងឺបេះដូង នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ៧៣ឆ្នាំ។
សូមបញ្ជាក់ថា, ឯកឧត្តម ហ៊ុន ណេង បងប្រុស សម្តេចតេជោ ហ៊ុនសែន និងជា ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា ។

លោកជំទាវ លាង វូចឆេង ហ៊ុន ណេង
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសន
លោក ហ៊ុន ស៊ាងហោង ព្រមទាំងបុត្រ
៊លោកជំទាវ ហ៊ុន គឹមឡេង និង ឯកឧត្តម នេត សាវឿន ព្រមទាំងបុត
លោកឧកញ៉ា ហ៊ុន តូ និងលោកជំទាវ ព្រមទាំងបុត បុត្រ
លោកជំទាវ ហ៊ុន ចាន់ធូ និងស្វាមី ព្រមទាំង លោកជំទាវ លោក ហ៊ុន ចាន់ថា និងស្វាមី ព្រមទាំងបុត្រ លោក ហ៊ុន តុលា និងភរិយា ព្រមទាំងបុត្រ

មានទុក្ខក្រៀមក្រំជាទម្ងន់ ដោយ ឯកឧត្តម ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍ រដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ដែលត្រូវជាស្វាមី បង បងថ្លៃ ឪពុក ឪពុកក្មេក និងជាជីតា បានទទួលមរណភាព នៅថៃ្ងព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០២២ វេលាម៉ោង ៦:២៥ នាទីល្ងាច ក្នុងជន្មាយុ ៧២ ឆ្នាំ ដោយគាំងបេះដូង ។

សពរបស់ ឯកឧត្តម ហ៊ុន ណេង នឹងត្រូវតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ភូមិទី ៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទៅតាមប្រពៃណីព្រះពុទ្ធសាសនា ។ នៅថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០២២ សពឯកឧត្តម ហ៊ុន ណេង នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
សេចក្តីជូនដំណឹងនេះ ញាតិមិត្តជិតឆ្ងាយមេត្តាទទួលជ្រាប !

សូមអរគុណ !

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print