ខេត្តកណ្ដាល៖ ជនដៃដល់ជាជនជាតិវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចស្រុកកោះធំឃាត់ខ្លួន បន្ទាប់ពីប្រើហិង្សារវាយទៅលើបុរសម្នាក់២នាក់ពាក់ព័ន្ធពីរឿងខ្ចីលុយចំនួន១លានរៀល។
ករណីហិង្សាខាងលើនេះ បានកើតឡើងនៅ ថ្ងៃទី០៥ ខែឧសភា.ឆ្នាំ២០២២ វេលាម៉ោង ១៧និង៤០នាទី. នៅចំណុចកាស៉ីណូ កាឡាក់ស៉ី ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះចំនួន ០២នាក់ ទី១.ឈ្មោះ ស្រៀ ហុង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរ បុគ្គលិកកាស៉ីណូ ទី២.ឈ្មោះ ម៉ុន វណ្ណា ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរ មន្ដ្រីចូលនិវត្តន៍ ។ ចំណែកជនសង្ស័យឈ្មោះ ង្វៀង ប៊ិន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្នស្នាក់នៅភូមិឃុំកេីតហេតុ មុខរបរ បុគ្គលិកកាស៉ីណូ (ឃាត់ខ្លួន)។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះ(ស្រៀ ហុង) បានជជែកគ្នាអំពីប្រាក់ដែលជនរងគ្រោះបានឲ្យគេខ្ចីប្រាក់ចំនួន ១លានរៀល ពួកគេជជែកគ្នាយ៉ាងខ្លាំង ឈានដល់ការប្រេីហិង្សាដាក់គ្នា ដោយជនសង្ស័យ និងបក្ខពួកប្រហែល ៧-៨នាក់ បាននាំគ្នាទៅវាយ លេីជនរងគ្រោះទាំងពីរនាក់ ពេលនោះបក្ខពួកខាងលេីបានវាយទៅលេីឈ្មោះ ម៉ុន វណ្ណា ជាច្រេីនដៃថែមទៀតផង ចំណែកឈ្មោះ ស្រៀ ហុង គេចខ្លួនរួច។ ភ្លាមនោះឈ្មោះ ង្វៀង ប៊ិន បានគប់ទូរស័ព្ទដៃ ម៉ាក Oppo មិនចាំស៊េរី ពណ៌ស-ខ្មៅ ទៅលេីឈ្មោះ ស្រៀ ហុង ត្រូវចំស្មាខាងស្ដាំ និងបានប្រេីពាក្យសំដីគំរាមកំហែងថា អញមេនៅជ្រៃធំ “អ្ហែង(ស្រៀ ហុង) មេនៅស្រុកស្អាង កុំចង់ខ្លាំងជាមួយអញ អញចង់សម្លាប់អ្ហែងពេលណាក៏បានដែរ” ព្រមទាំងជេរប្រមាថជាច្រេីនទៀត។ ក្រោយពេលកើតហេតុខាងលើជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកកោះធំ តែម្ដង បន្ទាប់ពីបានទទួលបានពាក្យបណ្ដឹង កម្លាំងជំនាញស្រុកកោះធំ សហការជាមួួយកម្លាំងនគរបាលប៉ុស្ដិ៍សំពៅពូន បានចុះអន្តរាគមន៍ធ្វេីការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដេីម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ ស្អាងជ័យ