Page សម្តេចតេជោ​ ហ៊ុន​ សែន​ បញ្ជាក់ពីពានរង្វាន់ “ ខ្ញុំជាយុវជនគំរូកម្ពុជា”

ចែករំលែក៖

ភ្នំពេញៈ​ ខាងក្រោមនេះជាការបញ្ជាក់ទាំងស្រុងនៅលើ​ Page សម្តេចតេជោ​ ហ៊ុន​ សែន​ៈ​
នៅព្រឹកថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០១៦ ពានរង្វាន់ “ ខ្ញុំជាយុវជនគំរូកម្ពុជា” បានប្រគល់រង្វាន់ និងប័ណ្ណសរសើរដល់បេក្ខជន បេក្ខនារីទទួលជ័យលាភីទាំង១០រូប នៅក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» នៅវិមានសន្តិភាព។ កម្មវិធីនេះមានការចួលរួមពីបេក្ខជន បេក្ខនារី ឪពុកម្តាយ និងអណាព្យាបាលមួយចំនួនផងដែរ។ កម្មវិធីនេះគឺអញ្ចើញចូលរួមដោយផ្តល់រង្វាន់ដោយ លោក ដួង តារា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្រ្តី។

ខ្ញុំជាយុវជនគំរូកម្ពុជា គឺជាកម្មវិធីពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានបង្កើតឡើងក្នុងគោលបំណងលើកទឹកចិត្ត និងគាំទ្រប្រជាពលរដ្ឋ ជាពិសេសយុវជន ដើម្បីកសាងអំពើល្អនៅក្នុងសង្គម និងចៀសឆ្ងាយពីគ្រឿងញឿន និងល្បែងអបាយមុខផ្សេងៗ ។ ម្យ៉ាងវិញទៀតកម្មវិធីនេះ បានផ្តល់ឱកាសអោយប្រជាពលរដ្ឋ និងយុវជនចែករំលែកទេព្យកោសល្យ និងស្នារដៃគំរូល្អដែលខ្លួនមានដល់យុវជនដ៏ទៃទៀតក្នុងសង្គម។

សំរាប់ជ័យលាភីដែលផ្តល់ជូននាពេលនេះមានរួមមានបេក្ខជន Top-1 ទទួលបានរង្វាន់ iPhone 6 មួយគ្រឿង សំលៀកបំពាក់កីឡា១កំប៉្លេ ថវិកាមួយចំនួន និងប័ណ្ណសរសើរ១ និង បេក្ខជនជាប់ Top 10 គឺទទួលបានសំលៀកបំពាក់កីឡា១កំប៉្លេ ថវិកា និងប័ណ្ណសរសើរ សម្តេចនាយករដ្ឋមន្រ្តី ។ ឪពុកម្តាយ អាណាព្យាបាល និងអ្នកគាំទ្រដែលបានមកចូលរួមក្នុងកម្មវិធីមានក្តីរីករាយរំភើបដែលបានមកចូលរួមក្នុងកម្មវិធីដ៏មានសារៈសំខាន់នេះ។ យុវជនយុវនារីជ័យលាភីទាំងអស់បានថ្លែងអំណរគុណសម្តេចតេជោ ដែលបានរៀបចំអោយមានកម្មវិធីដែលផ្តល់នូវឱកាសគ្រប់យ៉ាងដល់យុវជនដោយគ្មានការរើសអើងនៅក្នុងជំនឿសាសនា និងនិន្នាការនយោបាយ។

បន្ទាប់ពីចែករង្វាន់ជ័យលាភី រួចមក បេក្ខជន បេក្ខនារី ក៏បានថតរូបអនុស្សាវរីយ៍ ជាមួយគ្នា និងបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន និងបន្តដើរទស្សនាវិមានរាជរដ្ឋាភិបាលជាមួយទឹកមុខរីករាយ និងមោទនៈភាពបំផុត៕​

image image image image image image image image image image image image image

ដោយ​ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print