ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងថា៖ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តតាកែវ និងខេត្តស្វាយរៀង នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បានធ្វើការដកហូតនូវទំនិញមិនមានអនុលោមភាពចំនួន ៩៨.២គីឡូក្រាមន្ថែមទៀត។
ប្រភពដដែលបន្តថា ទំនិញដែលបានដកហូតទាំងអស់នោះគឺ បានមកពីទំនិញចរាចរលក់នៅលើទីផ្សារ ក្នុងពេលប្រតិបតិ្តការត្រួតពិនិត្យទំនិញជាប្រចាំរបស់មន្រ្តីជំនាញ ក.ប.ប. ដើម្បីការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ ទប់ស្កាត់ការចរាចរទំនិញគ្រប់ប្រភេទដែលមិនមានអនុលោមភាព ជាហេតុបណ្ដាលឱ្យប៉ះពាល់សុខភាពនៅពេលទទួលទាន។
ដោយឡែកម្ចាស់ទំនិញ ដែលមិនមានអនុលោមភាពខាងលើត្រូវបានមន្រ្តីជំនាញធ្វើការពិន័យទៅតាមនីតិវិធី និងដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីកម្ទេចចោលនាពេលក្រោយ៕
...
ដោយ៖សហការី