ជើងហោះហើរ«ឯកោ»របស់ប្រទេសកូរ៉េខាងជើងគ្មានអ្នកដំណើរម្នាក់នៅលើយន្តហោះ

ចែករំលែក៖

គ្មានអ្នកដំណើរម្នាក់ណាឡើយនៅក្នុងជើងហោះហើរពីទីក្រុងព្យុងយ៉ាងទៅកាន់ទីក្រុងបាងកកប្រទេសថៃរបស់ក្រុមហ៊ុន អាកាសចរណ៍Air Koryo ។ នេះត្រូវបាន គេចាត់ទុកថា ជាការដាក់ទណ្ឌកម្មថ្មីរបស់អង្គការសហប្រជាជាតិទៅលើកូរ៉េខាងជើង។

សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាង ត្បូងបានផ្សាយថា ជើងហោះហើរJS 253 របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកូរ៉េខាងជើងAir Koryo ដែលធ្វើការហោះហើរមួយ សប្តាហ៍ម្តងដឹកភ្ញៀវទេសចរចិនពីទីក្រុង ព្យុងយ៉ាងទៅកាន់ទីក្រុងបាងកកប្រទេសថៃដោយឆ្លងកាត់ទីក្រុងShenyang ភាគខាង ជើងប្រទេសចិននោះត្រុវបានមន្ត្រីអាកាសចរណ៍ដែលមិនបញ្ចេញឈ្មោះបានឲ្យដឹង ថា ជើងហោះហើនោះមិនមានអ្នកដំណើរណាម្នាក់ឡើយលើកលែងតែក្រុមអាកាសយានិក។

បច្ចុប្បន្នកូរ៉េខាងជើងកំពុងទទួលរងការ ដាក់ទណ្ឌកម្មពីអង្គការសហប្រជាជាតិដោយ សារតែកម្មវិធីបរមាណូរបស់ប្រទេសនេះ។កាលពីថ្ងៃទី២៨ខែមេសាប្រធានាធិបតីចិនស៊ី ជីងពីន បានប្រកាសថានឹងអនុវត្តពេញលេញការដាក់ទណ្ឌកម្មរបស់ អ.ស.ប ទៅ លើកូរ៉េខាងជើង៕

dgsd

ប្រែសម្រួល៖ ម៉ែវ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print