ខេត្តកណ្តាលៈ កាលពីវេលាម៉ោងវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ សមត្ថកិច្ចបានចុះបង្ក្រាបឃាត់ខ្លួនក្រុមសិស្សសាលាទំនើងដែលបង្កបញ្ហវាយគ្នាតាមទីសាធារណៈនៅចំណុចលើផ្លូវជាតិលេខ០៤ស្ថិតក្នុងភូមិបែកចាន ឃុំបែកចាន ស្រុកស្នួល ខេត្តកណ្តាល។
សមត្ថកិច្ចបានអោយដឹងថាៈ ពួកគេមានគ្នាចំនួន០២ក្រុម។ ក្រុមទី០១មានឈ្មោះ១-ឈ្មោះភួន ប៊ុន នាង ភេទប្រុស អាយុ១៩ឆ្នាំជនជាតិខែ្មរ-មុខរបរសិស្សថ្នាក់ទី១២B នៅចំការគួយ ឃុំព្រៃពួចស្រុកអង្គស្នួលខេត្តកណ្តាល(កាន់ដំបងឬស្សី)។ ២-ឈ្មោះឡេង ជីលីមភេទ
ប្រុស អាយុ១៩ឆ្នាំ ជនជាតិខែ្មរមុខរបរសិស្សថ្នាក់១២H នៅចំការគួយ ឃុំព្រៃពួចស្រុកអង្គស្នួលខេត្តកណ្តាល។(កាន់ខែ្សក្រវ៉ាត់)។ ដោយឡែកក្រុមទី០២មានឈ្មោះ
១-ឈ្មោះហុង ណេត ភេទប្រុសអាយុ១៦ឆ្នាំជនជាតិខែ្មរមុខរបរសិស្សថ្នាក់ទី៩A។នៅភូមិអន្លង់ស្វាយ សង្កាត់បឹងធំ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ(កាន់អំពៅ០១កំណាត់)។
២-ឈ្មោះអៀម សំបូរភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខែ្មរមុខរបរសិស្សថ្នាក់ទី៩F។
វត្ថុតាងចាប់ដកហូតយករួមមានៈ-ដំបង០១ អំពៅ០១កំណាត់ ខ្សែរក្រវ៉ាត់០១។-ម៉ូតូ០២គ្រឿងC.១២៥ពាក់ផ្លាកលេខកណ្ដាល១•N.៥៥៦២និងគុបជ្រុង៥០ពាក់ផ្លាកលេខ
ភ្នំពេញAK.៩៣០៧។ សមត្ថកិច្ចបន្តថាៈ នៅមុនពេលកើតហេតុវេលាម៉ោង១០ព្រឹកក្មេងទំនើងទាំង០២ក្រុមបានទៅកនែ្លងម៉ាតនៅស្ថានីយ៏ប្រេងសាំងតេលាពេលនោះឈ្មោះភួនប៊ុន នាងនិយាយទៅកាន់ឈ្មោះហុង ណេតថាមកនេះអញខោកក្បាលមួយ និយាយរួចឈ្មោះហុង ណេត ទៅនិយាយប្រាប់មិត្តភក្រ័ឈ្មោះលាងម៉េង ឃាងថាគេរកវាយអញ លុះដល់ម៉ោងកើតហេតុខាងលើទើបជិះម៉ូតូដេញវាយគ្នាបង្ករការភ្ញាក់ផ្អើលដល់សិស្សដូចគ្នា។ពេលនោះកម្លាំងប៉ុស្តិ៍នគរបាលបែកចាននិងកម្លាំងជំនាញចុះបង្រ្កាបឃាត់ខ្លួនបានចំនួន០៤នាក់យកមកអធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំ សុំគោលការណ៍ធ្វើការឃាត់ទុកអប់រំ៤៨ម៉ោង ៕
ដោយ តុង ឡេង