បុរសម្នាក់បែកថ្នាំខឹងទិញ ស្រាផឹកអត់បាន ទាញកាំបិតបុ័ងតោដេញកាប់អ្នករត់ម៉ូតូឌុប

ចែករំលែក៖

​ភ្នំពេញ ៖ បុរសម្នាក់បែកថ្នាំខឹងទិញស្រាផឹកអត់បាន ទាញកាំបិតបុ័ងតោដេញកាប់អ្នករត់ម៉ូតូឌុប​ រត់ចោលម៉ូតូស្ទើរលួសព្រលឹង ​ហេតុការណ៍នេះបង្កអោយ​មា​​ន​​ការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៣ ខែកក្តដា ​នៅតាមបណ្តោយផ្លូវលេខ១៣៤ ស្ថិតនៅក្បែរមន្ទីរពេទ្យសម្ភព​ក្រុង​ស្ថិ​​ត​ក្នុ​ង​ សង្កា​ត់មិត្តភាព ខណ្ឌ៧មករា ។

​បុរសបែកថ្នាំនោះមានឈ្មោះ សឿន សុថៃ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្លូវលំ ១៣៤ក្រោយមុន្ទីរពេទ្យស​ម្ភ​ព​ក្រុង សង្កាត់វាលវង់ ខណ្ឌ៧មករា ចំណែក. អ្នករត់មូ៉តូដែលត្រូវគេដេញកាប់ នោះមានឈ្មោះ ស៊ីវ ឌីណាម៉ូ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរអ្នករត់​ម៉ូ​តូ​ឌុប មានទីលំនៅផ្ទះជួល ក្នុងបូរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា។​
បើ​តាមសម្តីពីអ្នករត់មូ៉តូឌុបបានអោយដឹងថា មុនពេលកើតហេតុរូបលោកបានជិះម៉ូតូឆ្វែលដើររក​ម៉ូយ​តាម​ផ្លូវ​លេខ១៣​៩បត់ស្តាំ​តាម​ផ្លូវ១៣៤ ​ដែលជាកន្លែងកើតហេតុ ក៏ស្រាប់តែឃើញបុរសម្នាក់ក្នុងស្ថាន​ភាពស្រវឹងស្រាហើយបែកថ្នាំផងនោះបាន​កាន់កាំបិតបុ័ងតោបានដើរមក​ជិតហើ​យ​សួរថា ឯងមានលុយអត់សុំទិញ្ញស្រាផឹក គ្រាន់តែឆ្លើយថាអត់មាន ក៏ស្រាប់តែជនបង្កលើកកាំបិតបំរុងកាប់តែត្រូវគាត់រត់ចោលម៉ូតូ ធ្វើឲ្យជន​ប​ង្ក​កាប់​ម៉ូតូខូច ខាតក្បាលខាងមុខ ប៉ុន្តែឃើញមនុស្ស​ចោមរោមមើលច្រើនពេកក៏ទម្លាក់កាំបិតចោលឈប់កាប់ ។ ជនរងគ្រោះបានរត់ទៅ​ប្តឹ​ងនគរបាលប៉ុស្តិ៍មិត្តភាពដើម្បីជួយអន្តគមន៍ ​។

ក្រោយពេលកំលាំងសមត្ថកិច្ចមកដល់ក៏បាននាំទាំងជនបង្កនិងវត្ថុតាំងកាំបិតបុ័ងតោយកទៅប៉ុស្តិ៍ដើ​ម្បីសាកសួរភ្លាមៗផងដែរ ។ ពេលដែ​ល​ទៅដល់ប៉ុស្តិ៍ជនបង្កនិយាយគ្នាស្តាប់មិនបានទេហើយគិតតែនិយាយតែម្នាក់ឯងធ្វើអោយសមត្ថកិច្ចវិលមុខពិបាកក្នុងការសួរ ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនបង្កជាមនុស្សញៀនថ្នាំធ្លាប់ទៅមណ្ឌលកែប្រែ និងធ្លាប់​ជាប់ពន្ធនាគារផងដែរ ។​ ដោយសារជនបង្កជាបែក​ថ្នាំ​ខ្លាំ​​ង​​ពេក​ពិបាកក្នុងការសួរនាំ ក៏ត្រូវបាន​សមត្ថកិច្ចទូរស័ព្ទហៅម្តាយមកធ្វើកិច្ចសន្យា និងទទួលយកកូនត្រឡប់ទៅវិញ ចំណែកម្ចាស់​ម៉ូតូមិន​បាន​ដាក់ពាក្យបណ្តឹងទេ ពេលដែលឃើញម្តាយជនបង្កជាស្រ្តីមេម៉ាយហើយគ្មានប្រាក់ទៀត ៕

20150724-094408.jpg

...

20150724-094413.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print